ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខាន់ ខុន និងលោកជំទាវ ខឹម បុប្ផា អគ្គនាយកក្រុមហ៊ុន បីម៉ារៀលអេស្ទេក និងសមាគមបេសកម្មដំណឹងល្អ ដែលបានផ្ដល់វិភាគទានជាអំណោយ ក្នុងការកសាងអណ្ដូងស្នប់ធំចំនួន ១០អណ្តូង គិតជាទឹកប្រាក់សរុប ១៥០០០ដុល្លារ សម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំមួយចំនួន ស្ថិតនៅក្នុងក្រុង/ស្រុកទាំង៥ ទូទាំងខេត្តមណ្ឌលគិរី បានប្រើប្រាស់ទឹកអណ្តូងស្នប់នេះ។ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម ខាន់ ខុន និងលោកជំទាវ ខឹម បុប្ផា អគ្គនាយកក្រុមហ៊ុន បីម៉ារៀលអេស្ទេក និងសមាគមបេសកម្មដំណឹងល្អ សូមមានសុខភាពល្អបរិបូណ៍ ខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ ទទួលបានជ័យជំនះគ្រប់ភារកិច្ច បានជៀសផុតពីជំងឺកូវីដ១៩ និងសូមទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។សូមបញ្ជាក់ផងដែរថា ក្រុង/ស្រុកនីមួយៗ ដែលទទួលបានអណ្ដូងស្នប់ធំ សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រើប្រាស់ រួមមាន៖ ក្រុងសែនមនោរម្យចំនួន ២អណ្ដូង ស្រុកអូររាំងចំនួន ២អណ្តូង ស្រុកកែវសីមាចំនួន ២អណ្ដូង ស្រុកពេជ្រាដាចំនួន ២អណ្ដូង និងស្រុកកោះញែកចំនួន ២អណ្ដូង៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា