ខេត្តមណ្ឌលគិរី ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរបានមកលេងកម្សាន្ត នៅខេត្តមណ្ឌលគិរីសរុបជាង ៣ម៉ឺននាក់ នេះបើតាមការឲ្យដឹងពីលោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។លោក ងិន សុវិមាន បញ្ជាក់ថា រយៈពេល៣ថ្ងៃ (គិតចាប់ពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១) នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរបានមកលេងកម្សាន្ត នៅខេត្តមណ្ឌលគិរី មានចំនួនសរុបប្រមាណ ៣២,៩៥៧នាក់ កើន ៤៩,៦៤%(ឆ្នាំ២០២០= ២២,០២៣នាក់ ក្នុងនោះ ទេសចរជាតិប្រមាណ ៣២,៧៨៩នាក់ កើន ៥០,២៣% (ឆ្នាំ២០២០= ២១,៨២៥នាក់) ទេសចរបរទេសប្រមាណ ១៦៨នាក់ ថយចុះ ១៥,១៥% (ឆ្នាំ២០២០= ១៩៨នាក់)។លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្ថែមថា ដោយសារមានភ្ញៀវទេសចរ ចូលមកទស្សនាយ៉ាងច្រើនកុះករ នាពេលយប់មានស្ថានភាពស្ទះចរាចរណ៍នៅរង្វង់មូលគោព្រៃ រីឯការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់មានលក្ខណៈល្អប្រសើរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា