ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រកាសចូលកាន់មុខតំណែងសមាជិកក្រុមប្រឹក្សាឃុំសំរោង ស្រុកចន្ទ្រា
Tue,23 November 2021 (Time 08:13 AM)
ដោយ ៖ (ចំនួនអ្នកអាន: 351នាក់)

ខេត្តស្វាយរៀង ៖ លោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្រ្ទា នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកស្រី សោម អិត សមាជិកក្រុមប្រឹក្សាឃុំសំរោង ស្រុកចន្ទ្រា ជំនួសលោក ខឹម សៀ ដែលបានទទួលមរណភាពកន្លងទៅថ្មីៗនេះ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ថន ថាវុទ្ធា អភិបាល នៃគណ:អភិបាលស្រុកបានពាំនាំសួរសុខទុក្ខ ដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ យុវជនសសយកឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិអនុភូមិ និងជំនួយការភូមិដោយសេចក្ដីនឹករលឹកពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកចន្ទ្រា ជាពិសេសឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ជូនដល់លោកមេ ក្រុមប្រឹក្សាឃុំបងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹកដែលជានិច្ចកាល ឯកឧត្តមប្រធានក្រុមការងារ និងឯកឧត្តមអភិបាលខេត្ត តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកអភិបាលស្រុកសូមផ្តាំផ្ញើបន្ថែមដល់លោក មេឃុំ ក្រុមប្រឹក្សាឃុំជាពិសេស លោកស្រី សោម អិតដែលចូលកាន់មុខតំណែងថ្មីនៅថ្ងៃនេះដូចជាលោកមេភូមិ អនុប្រធានភូមិ និងជំនួយការភូមិ យុវជនសយកឃុំត្រូវជួយផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងសូមអញ្ជើញទៅចាក់សាំងឲ្យបានគ្រប់ៗគ្នានៅទីតាំងក្នុងស្រុកចន្ទ្រាគឺនៅមណ្ឌលសុខភាព មេសរថ្ងក និងសូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ។

លោកបន្តថា កត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង៕

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សប្រុស​ ស្រីចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សីទូច អភិបាលស្រុកកោះញែក រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាន ដេីម្បីឱ្យមានសោភ័ណ្ឌភាពជុំវិញស្រុកកោះញែក ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
325 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2841 នាក់
ខែនេះ :
18157 នាក់
3 ខែនេះ :
67992 នាក់
សរុប :
862207 នាក់