ថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋលេខាធិការក្រសួងផែនការជំរុញឲ្យរដ្ឋបាលខេត្តមណ្ឌលគិរីពង្រឹងឡើងវិញនូវការងារប្រមូលព័ត៌មានសម្រាប់បង្ហោះចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍
Wed,24 November 2021 (Time 02:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 5នាក់)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ បានជំរុញឲ្យរដ្ឋបាលខេត្តមណ្ឌលគិរី ពង្រឹងឡើងវិញនូវការងារប្រមូលព័ត៌មានសម្រាប់បង្ហោះចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ ឯកឧត្តម បានថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការជំរុញការងារប្រមូលព័ត៌មានសម្រាប់បង្ហោះចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ ( CLV-DTA Website ) ដោយមានការចូលរួមពី លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី និង លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ បានមានប្រសាសន៍ថា ការងារប្រមូលព័ត៌មានសម្រាប់បង្ហោះចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ CLV មានសារ:សំខាន់ដែលជាកម្លាំងចលករ និង ជាព័ត៌មានមួយសម្រាប់ជាការទាក់ទាញឲ្យអ្នកវិនិយោគមកធ្វើការវិនិយោគក្នុងខេត្ត ដែលស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ និងអាចបានបង្កើតឱកាសការងារឲ្យប្រជាពលរដ្ឋ ធានាកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងផែនការ បានបន្តថាការងារប្រមូលព័ត៌មានសម្រាប់បង្ហោះចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍សម្រាប់ខេត្តមណ្ឌលគិរី កន្លងមកហាក់បីដូចជាស្ងប់ស្ងាត់ជាពិសេសក្នុងបរិបថនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែបច្ចុប្បន្ននេះរាជរដ្ឋភិបាលកម្ពុជាពិសេក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបើកដំណើការ ប្រទេសគ្រប់វិស័យឡើងវិញហើយ នឹងសង្ឃឹមថាការងារប្រមូលព័ត៌មានបង្ហោះចូលគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ សម្រាប់ខេត្តមណ្ឌលគិរីនិងចាប់ដំណើរវិញដែរ ដើម្បីទាក់ទាញការវិនិយោគ ទាក់ទាញទេសចរណ៍ និងជាប្រយោជន៍ដល់ភាពរីកចំរើនរបស់ខេត្ត និងកាត់បន្ថយភាពក្រីរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមបន្តថា ដូច្នេះរដ្ឋបាលខេត្ត ត្រូវតែពង្រឹងឡើងវិញនូវការងារប្រមូលព័ត៌មានសម្រាប់បង្ហោះចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ( CLV-DTA Website ) និងរួមសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ក្នុងការប្រមូលព័ត៌មាននានា ជាពិសេសវិស័យសំខាន់ៗ មានកសិកម្ម និង ទេសចរណ៍បង្ហាញឲ្យឃើញពីសក្តានុពលរបស់ខេត្តមណ្ឌលគិរី ហើយនេះជាការទាញយកផលប្រយោជន៍មួយកម្រិតសម្រាប់ខេត្ត នៅលើគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ។

សូមបញ្ជាក់ផងដែរ សម្រាប់កម្ពុជា មានខេត្តចំនួន៤ ដែលស្ថិតនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ រួមមាន ៖ ខេត្ត មណ្ឌលគីរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះបឋមសិលាអគារមន្ទីរពេទ្យបង្អែករមាសហែក ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ចេញលិខិតប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋខ្វះខាតចំនួន ១១០គ្រួសារ នៅស្រុកពេជ្រាដា ទទួលអំណោយសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

អគារវះកាត់ និងសម្ភពមួយខ្នងនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអ្នកកាន់កាប់ដី នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
367 នាក់
ម្សិលមិញ :
411 នាក់
សប្តាហ៍នេះ :
3974 នាក់
ខែនេះ :
9598 នាក់
3 ខែនេះ :
25969 នាក់
សរុប :
102766 នាក់