ថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តមណ្ឌលគិរីប្រលែងកូនត្រីចំនួន២ម៉ឺនកូន ចូលក្នុងបឹងធម្មជាតិ១កន្លែង ក្នុងក្រុងសែនមនោរម្យ
Wed,24 November 2021 (Time 02:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 8នាក់)

ខេត្តមណ្ឌលគិរី ៖ ដើម្បីបំផុសចលនាប្រលែងកូនត្រីនៅគ្រប់កន្លែងតាមមូលដ្ឋាន និងឲ្យក្លាចជាប្រពៃណី ក្នុងការបញ្ញាក់ស្មារតីអភិរក្សជលផលដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនផលត្រី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រលែងកូនត្រី នៅបរិវេណ អាងទឹកទំនប់លើ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពត្រូវផ្សារភ្ជាប់ ទៅនឹងការធ្វើអាជីវកម្មសមស្រប ហើយក៏ត្រូវគិតគូរពីការអភិរក្សជលផល ការដាំដុះព្រៃលិចទឹកឡើងវិញ និងការការពារបរិស្ថានជលផល ដែលនេះគឺជាកិច្ចការដ៏សំខាន់ និងមានតម្លៃសម្រាប់ ទ្រទ្រង់ជីវិតមនុស្សសត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀតជាច្រើន សម្រាប់បម្រើការប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយ ជាពិសេសតម្រូវការធនធានមច្ឆជាតិជាអាហារប្រចាំថ្ងៃ។

ឯកឧត្តម បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវចាត់វិធានការឱ្យបានតឹងរឹង ចំពោះការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ត្រូវពង្រឹង និងជំរុញដល់សហគមន៍ស្រះជម្រកត្រី ដែលបានបង្កើតហើយ នឹងបន្តបង្កើតបន្ថែមទៀត ឱ្យបានច្រើនក្នុងមូលដ្ឋាន ជាពិសេសជំរុញឱ្យមានកន្លែងអភិរក្សពូជត្រីក្នុងសហគមន៍នីមួយៗ ត្រូវបន្តកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការគ្រប់គ្រងកន្លែងអភិរក្សជលផលឱ្យបានល្អប្រសើរ ត្រូវបំផុសលើកទឹកចិត្តដល់វិស័យឯកជន ឱ្យវិនិយោគលើការងារចិញ្ចឹមត្រី និងចែករំលែកការងារបច្ចេកទេសទៅវិញទៅមក ការចិញ្ចឹម និងបង្កាត់ភ្ញាស់ប្រភេទត្រីក្នុងស្រុក ដើម្បីបម្រើឱ្យទីផ្សារ និងបង្កើនប្រាក់ចំណូល ជួយកាត់បន្ថយការធ្វើនេសាទត្រីក្នុងដែនធម្មជាតិផង និងអនុវត្តយុទ្ធសាស្ត្រភូមិមួយផលិតផលមួយផងដែរ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ការប្រារព្ធពិធីប្រលែងត្រីនាពេលនេះ មន្រ្តីជំនាញ បានប្រលែងពូជកូនត្រីឆ្អិនចំនួន ២០.០០០កូន ចូលក្នុងអាងស្តុកទឹកទំនប់លើនេះ និងដើម្បីបង្កើនផលស្តុកត្រីធម្មជាតិ ឱ្យកាន់តែសម្បូរឡើង។ លោកបន្ថែមថា ចំពោះការអភិរក្សស្រះជម្រកត្រីសហគមន៍ និងសហគមន៍នេសាទឆ្នាំ២០២១នេះ មានសហគមន៍ និងស្រះជម្រកត្រីថ្មីចំនួន ៦ រួមមាន៖ សហគមន៍ស្រះជម្រកត្រីអូរណំ សហគមន៍ស្រះជម្រកត្រីទំនប់អូរយ៉េះ សហគមន៍ស្រះជម្រកត្រីទំនប់ភ្នំក្រោល សហគមន៍ស្រះជម្រកត្រីទំនប់ម្ជូរង៉ា សហគមន៍ស្រះជម្រកត្រីទំនប់ពូរ៉ាង និងសហគមន៍ស្រះជម្រកត្រីត្រពាំងស្រែទួយ។

ដោយឡែក សហគមន៍នេសាទមានចំនួន ០៣ គឺសហគមន៍នេសាទអូរច្បារ សហគមន៍នេសាទកែងណយ និងសហគមន៍នេសាទសែនកញ្ញា ស្ថិតនៅស្រុកកោះញែក ហើយបានចុះបញ្ជីទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ០២ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះបឋមសិលាអគារមន្ទីរពេទ្យបង្អែករមាសហែក ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ចេញលិខិតប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋខ្វះខាតចំនួន ១១០គ្រួសារ នៅស្រុកពេជ្រាដា ទទួលអំណោយសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

អគារវះកាត់ និងសម្ភពមួយខ្នងនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអ្នកកាន់កាប់ដី នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
362 នាក់
ម្សិលមិញ :
411 នាក់
សប្តាហ៍នេះ :
3969 នាក់
ខែនេះ :
9593 នាក់
3 ខែនេះ :
25964 នាក់
សរុប :
102761 នាក់