មេភូមិម្នាក់ដុតផ្ទះខ្លួនឯង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ខេត្តមណ្ឌលគីរី ៖ បុរសជាមេភូមិម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកអធិការរដ្ឋាននគរបាលក្រុងសែនមនោរម្យ បន្ទាប់ពីដុតផ្ទះខ្លួនឯងចំនួនមួយខ្នង ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃអង្គារ ៤ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១ ៖ ៣០ នាទីថ្ងៃត្រង់ស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឈ្មោះ កេត វុទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មេភូមិ។ ចំណែកផ្ទះទំហំទទឹង៧គុណ១៨ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ក្រាលការ៉ូក្រោម មានទីតាំងកន្លែងកើតហេតុខាងលើ។ ករណីខាងលើ កងកម្លាំងអគ្គិភ័យបានប្រើប្រាស់រថយន្តអគ្គីភ័យអស់ចំនួន០៣គ្រឿង ប្រើប្រាស់អស់ ទឹកចំនួន០៦រថយន្ត ទើបរលត់អស់ទាំងស្រុង។
បច្ចុប្បន្នជនបង្កត្រូវបានកម្លាំងចាប់ឃាត់ខ្លួនទុកនៅអធិការរដ្ឋាននគរបាលក្រុងសែនមនោរម្យដើម្បីស៊ើបសួរអនុវត្តតាមនីតិវិធី៕