ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តមណ្ឌលគិរីប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាលជូនគ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន០៦គ្រួសារ
Wed,24 November 2021 (Time 08:07 AM)
ដោយ ៖ (ចំនួនអ្នកអាន: 307នាក់)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ០៦គ្រួសារ ដោយក្នុង ០១គ្រួសារ ទទួលបានថវិកាចំនួន ២លានរៀល ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន បានមានប្រសាសន៍ថា ថវិកាដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានប្រគល់ជូនតាមរយៈរដ្ឋបាលខេត្ត ប្រគល់ជូនដោយផ្ទាល់ទៅដល់ក្រុមគ្រួសារសព ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កន្លងមក។

ឯកឧត្តម ថង សាវុន បានសម្តែងនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ដែលមរណភាពដោយសារជំងឺកូវីដ-១៩ ដែលបានបាត់បង់នូវមនុស្សទីស្រឡាញ់ដែលរស់នៅក្នុងគ្រួសារ នឹងបានពាំនាំនៅការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ជួបការលំបាកឡើយ។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមទៅចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យ និងទីតាំងណាមួយ ដែលអាជ្ញាធរក្រុង/ស្រុក បានកំណត់ ដើម្បីកាត់ផ្តាច់ការចម្លងនៃវីរុសកូវីដ-១៩ និងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ និង៣ការពារ។

បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស ជនចាស់ជរា និងក្មេងតូចៗ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ដោយសារកត្តា អាកាសធាតុចុះត្រជាក់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅបង្គួរនៅតាមតំបន់មួយចំនួន ក៏ដូចជាខេត្តមណ្ឌលគិរីនេះ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។

លោកស្រី គីម រស់ ដែលត្រូវជាភរិយា នៃសពឈ្មោះ ជឿន ចិត្ត មរណភាពដោយសារជំងឺកូវីដ-១៩ រស់នៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ បានសម្តែងនូវអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ជាពិសេស គ្រួសារនៃសព ស្លាប់ដោយសារជំងឺកូវីដ-១៩នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ច «ការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងបំផ្លាញគ្រាប់មីន» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
71 នាក់
ម្សិលមិញ :
290 នាក់
សប្តាហ៍នេះ :
4927 នាក់
ខែនេះ :
32187 នាក់
3 ខែនេះ :
69683 នាក់
សរុប :
753459 នាក់