ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មន្ត្រីជំនាញមន្ទីរសាធារណការសហការជាមួយស្នងការដ្ឋាននគរបាលខេត្តចុះណែនាំក្រុមអ្នកបើកបររថយន្តដឹកដីឲ្យបង្វែរទិសធ្វើចរាចរណ៍តាមដែលរដ្ឋបាលខេត្តបានកំណត់
Thu,25 November 2021 (Time 09:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 332នាក់)

ខេត្តកែប ៖ មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូន សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃពុធ ៥រោច ខែកក្តិកឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ បានចុះធ្វើការណែនាំដល់ក្រុមអ្នកបើកបររថយន្តបែនដឹកដីភ្លៅបួន (រថយន្តយីឌុប) និងរថយន្តបែនដឹកដីភ្លៅពីរ(ទម្ងន់០៥តោន) ចំនួន ៧០គ្រឿងនៅចំណុចទីតាំងរណ្តៅដីទីលានចាក់សំរាម ស្ថិតក្នុងក្រុងកែប ខេត្តកែប ដោយណែនាំអោយបើកបរតាមគន្លងផ្លូវដែល រដ្ធបាលខេត្តបានកំណត់ និងកុំបើកបរហួសល្បឿនច្បាប់កំណត់នៅក្នុងក្រុង និងទីប្រជុំជន(40Km/h) ពិសេសមិនត្រូវផ្ទុកលើសទម្ងន់កម្រិតកំណត់តាមមាត្រា ២៦ នៃច្បាប់ផ្លូវថ្នល់ឡើយ។

សូមបញ្ជាក់ថា ការចុះណែនាំនេះបន្ទាប់ពី រដ្ធបាលខេត្តកែប បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃចន្ទ ៣រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពី “ការបង្វែរទិសធ្វើចរាចរណ៍ ចំពោះយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ចំណុច គីឡូម៉ែត្រ ០០+០០០ ដល់គីឡូម៉ែត្រ ០៦+០០០ ទិសចូលពីរង្វង់មូលសេះស ដល់រង្វង់មូលព្រះវិស្ណុការនៅលើផ្លូវជាតិលេខ ៣៣A ស្ថិតក្នុងក្រុងកែប ខេត្តកែប៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា ប្តេជ្ញាសហការជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំនិងមានសមាហរណកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
370 នាក់
ម្សិលមិញ :
442 នាក់
សប្តាហ៍នេះ :
7801 នាក់
ខែនេះ :
24477 នាក់
3 ខែនេះ :
61285 នាក់
សរុប :
742198 នាក់