ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តព្រះសីហនុអញ្ជើញទទួលអំណោយមនុស្សធម៌ពីអគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៊ីនធើណេសិនណល ឯ.ក សម្រាប់ចូលរួមការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩
Thu,25 November 2021 (Time 09:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 293នាក់)

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៊ីនធើណេសិនណល ឯ.ក ដែលបានឧបត្ថម្ភថវិកាចំនួន ២០.០០០ដុល្លាអាមេរិកដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៊ីនធើណេសិនណល ឯ.ក មានប្រសាសន៍ថា លោកបានមកដល់ខេត្តព្រះសីហនុ ឃើញថា មានការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធ ទន្ទឹមនោះក៏មានអគារខ្ពស់ស្កឹមស្កៃជាច្រើនបម្រើឱ្យវិស័យវិនិយោគ និងសេដ្ឋកិច្ច។ តាមរយៈគំនិតផ្តួចផ្តើមក្នុងការសាងសង់អគារតេជោ ព្យាបាលជំងឺកូវីដ-១៩ របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលធ្វើឱ្យលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំយកថវិកាឧបត្ថម្ភ ដើម្បីចូលរួមចំណែកក្នុងការសាង សង់អគារនេះ។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ មិនត្រឹមតែផ្តល់ការព្យាបាលជូនអ្នកជំងឺកូវីដប៉ុណ្ណោះទេ តែវាក៏ធ្វើឱ្យមានកំណើនសេដ្ឋកិច្ចល្អប្រសើរឡើងវិញផងដែរ។ លោកបានបន្ថែមថា ខេត្តព្រះសីហនុ មានបរិយាកាសល្អ អាចប្រកួតប្រជែងទៅនឹងប្រទេសនៅអឺរ៉ុប។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះលោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៉ិនធើណេសិនណល ឯ.ក ដែលបាននាំយកថវិកាឧបត្ថម្ភជូនដល់រដ្ឋ បាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ក្នុងការចូលរួមចំណែកការសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩។ ផ្អែកតាមគម្រោង អគារព្យាបាលតេជោ សម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល ប៉ុន្តែដោយសាបច្ចុប្បន្នជំងឺកូវីដកម្រិតស្រាល ត្រូវបានព្យាបាលនៅតាមផ្ទះ ដូច្នេះអគារនេះ នឹងធ្វើការអភិវឌ្ឍតាមសភាពការណ៍ ជាអគារព្យាបាលអ្នកជំងឺ ដែលធ្វើឱ្យតម្លៃសាងសង់មានការកើនឡើង។

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនលោក ឈិន អែនទ្រូ អេស បន្ថែមថាដោយមានការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តព្រះសីហនុ មានដូចជា ផ្លូវថ្នល់ ការកែលម្អសោភ័ណភាពតំបន់ឆ្នេរសមុទ្រ និងបរិស្ថាន ដើម្បីជម្រុញការអភិវឌ្ឍខេត្តព្រះសីហនុ យើងនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើនាពេលខាងមុខ។ ហើយមកដល់បច្ចុប្បន្ននេះ ខេត្តព្រះសីហនុមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ និងអ្នកវិនិយោគជាបន្តបន្ទាប់។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើសុំឱ្យលោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៊ីនធើណេសិនណល ឯ.ក ជួយជំរុញអ្នកវិនិយោគ ក៏ដូចជាអ្នកទេសចរមកកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើនឡើង ហើយយើងនឹងទទួលស្វាគមន៍អ្នកវិនិយោគលើគ្រប់វិស័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ ដើម្បីកម្ពុជាឈានទៅសម្រេចឱ្យបាន១០០% នៅឆ្នាំ២០៣០ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ជឿជាក់ថាព្រឹទ្ធសភានឹងដំណើរការល្អបន្ទាប់ពីសម្តេចជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាអរគុណ សាធារណរដ្ឋកូរ៉េ ចំពោះកិច្ចសហការ យ៉ាងល្អលើវិស័យការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានគ្រោងបង្កើតរបៀងគោលដៅលំហែបៃតងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី៖ កិច្ចការពារជាតិ ត្រូវធ្វើជាប់ជាប្រចាំ ដែលទាមទារឲ្យយកចិត្តទុកដាក់ លើគុណភាពធនធានមនុស្ស ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2386 នាក់
ម្សិលមិញ :
720 នាក់
សប្តាហ៍នេះ :
10427 នាក់
ខែនេះ :
26695 នាក់
3 ខែនេះ :
63818 នាក់
សរុប :
744934 នាក់