ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញប្រគល់ផ្ទះ ចំនួន ៥ខ្នង ជាអំណោយកាកបាទក្រហមកម្ពុជាខេត្ត និងចែកអំណោយជូនដល់ប្រជាពលរដ្ឋមានការខ្វះខាតនៅស្រុកចំនួន ៤ ក្នុងថ្ងៃតែមួយ
Fri,26 November 2021 (Time 07:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 318នាក់)

(រដ្ឋបាលខេត្តកំពង់ធំ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អញ្ជើញចូលរួមប្រគល់ផ្ទះចំនួន ៥ខ្នង និងចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៧៥គ្រួសារ នៅស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងក្រុងស្ទឹងសែន ក្នុងថ្ងៃតែមួយ។

ថ្លែងក្នុងពិធីនោះដែរឯកឧត្តម ងួន រតនៈ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចគតិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់ណាស់ ជាមួយនឹងការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប។

ជាមួយគ្នានោះដែរឯកឧត្តម ងួន រតនៈ បានជំរុញដល់អាជ្ញាធរក្រុងស្រុកទាំងអស់ សូមខិតខំចុះសាកសួរសុខទុក្ខជួបបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលកំពុងតែមានជីវភាពខ្វះខាត ដើម្បីជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគដោយមិនទុកឱ្យបងប្អូនណាម្នាក់ ខ្វះខាតស្បៀងដោយមិនមានអាជ្ញាធរមិនបាននបានដឹងនោះទេ។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា អំណោយសប្បុរសធម៌ទាំងនេះ គឺបានមកពីការជួយឧបត្ថម្ភពីសប្បុរសជននានា ទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសបានមកពីការគៀងគរថវិកានៅក្នុងពិធីទិវា ៦ ឧសភា កាកបាទក្រហម អឌ្ឍចន្ទក្រហម។

ទន្ទឹមនឹងនោះដែរឯកឧត្តម ងួន រតនៈ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមខិតខំប្រកបមុខរបរចិញ្ចឹមជីវិតបន្ថែមទៀត ដូចជា ការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំជុំវិញផ្ទះ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយប្រចាំថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ បានអបអរសាទរជាមួយនឹងពុកម៉ែបងប្អូនប្រជាពលរដ្ឋ ចំនួន ៥ គ្រួសារ ដែលមានជីវភាពខ្វះខាត ដែលទទួលបានផ្ទះកាកបាទក្រហម ចំនួន ៥ខ្នង ព្រមទាំង អង្ករ ២៥គីឡូ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១យួរ ធុងចម្រោះ ១ កន្ទេល ១ ឆ្នាំង ២ និងឃីតមួយកញ្ចប់ ចំណែកឯប្រជាពលរដ្ឋមានការខ្វះខាតទាំង ៧៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ និងឃីតមួយកញ្ចប់៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2571 នាក់
ម្សិលមិញ :
472 នាក់
សប្តាហ៍នេះ :
9608 នាក់
ខែនេះ :
35687 នាក់
3 ខែនេះ :
70507 នាក់
សរុប :
763519 នាក់