ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមប្រឡងក្របខណ្ឌមន្រ្តីរាជការក្រសួងមហាផ្ទៃ បម្រើការងារនៅខេត្តព្រះសីហនុ
Fri,26 November 2021 (Time 08:09 AM)
ដោយ ៖ (ចំនួនអ្នកអាន: 296នាក់)

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំប្រជុំត្រៀមប្រឡងក្របខណ្ឌមន្រ្តីរាជការក្រសួងមហាផ្ទៃ បម្រើការងារនៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល និងនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត។

ការប្រឡងជ្រើសរើសមន្ត្រីរាជការខេត្តព្រះសីហនុ ប្រចាំឆ្នាំ២០២០ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នៅមណ្ឌលសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៣១នាក់ ស្រី៥៤នាក់ លទ្ធផលប្រឡងជ្រើសរើសមន្ត្រីចំនួន ១០នាក់ ក្នុងនោះសម្រាប់សាលាខេត្តព្រះសីហនុ ចំនួន ៦នាក់ និងក្រុងកោះរ៉ុង ចំនួន ៤នាក់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ត្រីដែលមានតួនាទី ភារកិច្ចធ្វើជាគណកម្មការ អនុគណៈកម្មការ ក្នុងការប្រឡង ត្រូវយកចិត្តទុកដាក់អនុវត្តតាមតួនាទី ភារកិច្ចតាមដំណាក់កាលនីមួយៗ ប្រសិនបើមានកិច្ចការលើសពីដែនសមត្ថកិច្ចទទួលខុសត្រូវ ត្រូវស្នើសុំទៅប្រធានគណៈកម្មការ ដើម្បីរួមគ្នាដោះស្រាយបានទាន់ពេលវេលា តាមគោលការណ៍ និងលក្ខន្តិកៈនៃការប្រឡងតាមឋានានុក្រម។

ឯកឧត្តមអភិបាលខេត្តបន្តថា នេះជាផ្លែផ្កានៃលទ្ធផលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ហើយការងារប្រឡងជ្រើសរើសមន្ត្រីរាជការខេត្តព្រះសីហនុ ជាឱកាសសម្រាប់កូនចៅរបស់អ្នកខេត្តព្រះសីហនុ បានចូលធ្វើជាមន្ត្រីរាជការ។ សូមឱ្យម្នាក់ៗត្រូវទទួលខុសត្រូវ ធានាបាននូវគុណភាព តម្លាភាព ហើយមន្ត្រីដែលយើងជ្រើសរើស ត្រូវមានសមត្ថភាពបម្រើប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា យើងត្រូវត្រួតពិនិត្យនៅតាមក្រុងស្រុក ដើម្បីសុំគោលការណ៍ជ្រើសរើសមន្ត្រីដើម្បីបំពេញបន្ថែម ចៀសវាងការប្រមូលផ្តុំនៅតែទីប្រជុំជន ហើយត្រូវពង្រាយមន្ត្រីទៅដល់ក្រុងស្រុកដែលខ្វះមន្ត្រី ដើម្បីផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2476 នាក់
ម្សិលមិញ :
472 នាក់
សប្តាហ៍នេះ :
9513 នាក់
ខែនេះ :
35592 នាក់
3 ខែនេះ :
70412 នាក់
សរុប :
763424 នាក់