ខេត្តសៀមរាប ៖ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មានឯកឧត្តមអគ្គនាយក ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តី និងអ្នកជំនាញតាមផ្នែក នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះពិនិត្យទីតាំងមួយចំនួន ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដែលគ្រោងនឹងរៀបចំនាពេលឆាប់ៗខាងមុខនេះ។នាឱកាសនោះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះមើលទីតាំងសំខាន់ៗសម្រាប់រៀបចំព្រឹត្តិការណ៍ខាងលើ រួមមាន នៅមុខប្រាសាទអង្គរវត្ត បរិវេណខាងមុខប្រាសាទភ្នំបាខែង និងព្រះលានជល់ដំរី។ ឯកឧត្តមបញ្ជាក់ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងរៀបចំប្រារព្ធចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈនៅពេលរាត្រី៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា