ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ជនសង្ស័យកាប់បំផ្លាញព្រៃឈើ០៣នាក់ដែលលួចរត់ចេញពីស្នាក់ការបរិស្ថាន៦៤ខេត្តមណ្ឌលគិរី មិនទាន់ចាប់ខ្លួនបានទេ
Sat,27 November 2021 (Time 08:40 AM)
ដោយ ៖ (ចំនួនអ្នកអាន: 294នាក់)

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យចំនួន៣នាក់ដែលបានកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងត្រូវបានចាប់ខ្លួនពីសំណាក់មន្ត្រីជំនាញ កាលពីថ្ងៃទី១៦វិច្ឆិកាកន្លងទៅ បានរត់គេចខ្លួនដោយសុវត្ថិភាពចេញពីស្នាក់ការបរិស្ថាន៦៤ និងមានរយៈពេលប្រមាណជិត១០ថ្ងៃមកហើយ នៅមិនទាន់ចាប់ខ្លួនបានមកវិញនោះទេ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងដែលជនសង្ស័យទាំង០៣នាក់ធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ ដែលសុទ្ធសឹងតែជាប្រភេទដើមឈើស្រឡៅ មានមុខកាត់ធំៗដ៏កម្រលើផ្ទៃដីយ៉ាងច្រើន មានចម្ងាយមិនដល់២គីឡូម៉ែត្រទេពីស្នាក់ការបរិស្ថាន៦៤ ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃកែវសីមា គ្រប់គ្រងដោយលោក ហាន សុខន ជានាយកដែន។

ប្រភពបន្តថា ឈើទាំងអស់នេះគឺត្រូវបានកាប់រំលំ អារជ្រៀកទៅជាគ្រឿងផ្ទះ និងលក់ទៅឲ្យក្រុមឈ្មួញដែលប្រើរថយន្តសាំយ៉ុងមកដឹង ចែកចាយបន្ត ហើយករណីនេះបានកើតឡើងជាយូរមកហើយ ទើបតែឃើញមានការបង្រ្កាប ចំណែកជនសង្ស័យ៣នាក់ត្រូវរត់រួចពីស្នាក់ការបរិស្ថានទៅវិញ ដោយពុំទាន់បានបញ្ជូនមកតុលាការ ដើម្បីសួរនាំនៅឡើយ ។

ពាក់ព័ន្ធនឹងការរត់គេចខ្លួនរបស់ជនសង្ស័យ៣នាក់នេះ លោក ហាន សុខន សុំមិនផ្ដល់ព័ត៌មាននោះទេ ដោយលោកលើកឡើងថា ហួសសមត្ថកិច្ចដែលលោកត្រូវឆ្លើយ និងស្នើសុំឲ្យសួរលោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

ដោយឡែក លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី២៤វិច្ឆិកានេះថា ករណីជនសង្ស័យ៣ នាក់លួចរត់ចេញពីស្នាក់ការគឺពិតប្រាកដមែន ដោយពួកគេបានហែកពិដាន និងដំបូលរត់គេចខ្លួន ខណៈមន្ត្រីប្រចាំការកំពុងហត់អស់កម្លាំងសម្រាកលង់លក់នៅវេលារំលងអធ្រាត្រ ព្រោះជនសង្ស័យទាំង៣នាក់ ចាប់ខ្លួនពីក្នុងព្រៃមកដល់ស្នាក់ការបរិស្ថានខ្ទង់ម៉ោង១យប់ ហើយពួកគេលួចរត់ប្រហែលម៉ោង២យប់ ពេលមន្ត្រីកំពុងសម្រាក ។

លោក កែវ សុភក៌ បន្តថា យ៉ាងណាក៏ដោយករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ជនសង្ស័យទាំង៣នាក់នោះមកវិញ និងបានកសាងសំណុំរឿងតាមនីតិវិធី ហើយមន្ត្រីជំនាញនឹងកោះហៅជនសង្ស័យពាក់ព័ន្ធមួយចំនួនមកសាកសួរផងដែរ ។ លោកបញ្ជាក់ទៀត ចំពោះករណីជនសង្ស័យលួចរត់នេះ មន្ត្រីជំនាញក៏បានធ្វើរបាយការណ៍ជូនទៅព្រះរាជអាជ្ញារួចរាល់ហើយដែរ ។

សូមបញ្ជាក់ថា តាមប្រភពពីសមត្ថកិច្ចនៅស្រុកកែវសីមា ជនសង្ស័យទាំង៣នាក់ត្រូវបានចាប់ខ្លួននៅទីតាំងកាប់បំផ្លាញព្រៃឈើយ៉ាងច្រើន នៅដែនជម្រកសត្វព្រៃកែវសីមា កាលពីយប់ថ្ងៃទី១៦វិច្ឆិកាកន្លងទៅ ហើយពួកគេបានលួចរត់នៅយប់នោះផ្ទាល់តែម្ដង បន្ទាប់ពីមន្ត្រីជំនាញបានឃាត់ខ្លួននៅស្នាក់ការបរិស្ថាន៦៤ ។

ប្រភពមួយបានអះអាងថា ករណីបាត់ជនសង្ស័យបីនាក់ ដែលបានឃាត់ខ្លួនករណីកាប់អារជ្រៀកឈើ ក្នុងដែនសមត្ថកិច្ចរបស់ស្នាក់ការបរិស្ថាន៦៤ ដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានគេសង្ស័យថា អាចជាចេតនាដោះលែងជនសង្ស័យ ដើម្បីជៀសផុតពីការឆ្លើយដាក់គ្នា រឿងស៊ីសំណូក ព្រោះគេដឹងថាក្រុមជនសង្ស័យមុននិងចូលអារឈើក្នុងព្រៃម្តុំនោះ បានបង់លុយអោយមន្ត្រីប្រចាំការនៅទីនោះ ៧លានរៀល ជាថ្នូរនឹងការដាក់ម៉ាស៊ីន៣គ្រឿងចូលកាប់ព្រៃឈើ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2516 នាក់
ម្សិលមិញ :
472 នាក់
សប្តាហ៍នេះ :
9553 នាក់
ខែនេះ :
35632 នាក់
3 ខែនេះ :
70452 នាក់
សរុប :
763464 នាក់