ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តមណ្ឌលគិរីអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងលើកទី១ ដល់កុមារអាយុ៥ឆ្នាំ នៅក្រុងសែនមនោរម្យ
Tue,02 November 2021 (Time 08:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 530នាក់)

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរី និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានបើកដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដល់កុមារអាយុ៥ ឆ្នាំ រស់នៅក្រុងសែនមនោរម្យ ដើម្បីការពារកុមារពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងដំណាក់ការនៃការបើកសាលារៀនឡើងវិញទូទាំងប្រទេស ។ ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ដល់កុមារនេះមានការអញ្ជើញចុះពិនិត្យពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី លោក អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងសែនមនោរម្យ។

ក្នុងឱកាសចុះពិនិត្យមើលការចាក់វ៉ាក់សាំងដល់កុមារនៅបរិវេណមន្ទីរអប់រំ យុវជននិងកីឡាខេត្ត នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ ៥ ឆ្នាំនាពេលនេះគឺជាការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកលើកុមារដែលមានអាយុ ៥ឆ្នាំ ក្នុងគោលបំណងជំរុញឲ្យការបើកសាលាសាលាមត្តេយ្យសិក្សាឡើងវិញ ខណៈពេលដែលកុមារអាយុ ៦ឆ្នាំ រហូត ១២ឆ្នាំ បានចាក់វ៉ាក់សាំងដូសទី២ និងឈានទៅដល់ការបានសាលារៀនឡើងវិញជាប្រក្រតី។

ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ទោះបីជាកុមារតូចៗបានចាក់វ៉ាក់សាំងហើយក្ដី ឪពុកម្ដាយអាណាព្យាបាល និងលោកគ្រូអ្នកគ្រូ ត្រូវអប់រំណែនាំឲ្យកុមារតូចៗ ពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬ ជែល អោយបានញឹកញាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ឱពុកម្តាយ និងអាណាព្យាបាល ដែលមានកូនអាយុ ៥ឆ្នាំ សូមនាំកូនៗ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២០៥៩នាក់ ជាសះស្បើយសរុបចំនួន ១៣៧៦ នាក់ អ្នកស្លាប់សរុប ចំនួន ៨នាក់ និង បានចាក់វ៉ាក់សាំងលើកទី២ជូនប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើង សរុបចំនួន ៣៥០៥០នាក់ ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ សរុបចំនួន ៩២៩៧នាក់ និង ពីអាយុ៦ ឆ្នាំ ដល់១២ឆ្នាំ សរុបចំនួន ៩៧៨២ នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
310 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8009 នាក់
ខែនេះ :
32478 នាក់
3 ខែនេះ :
120946 នាក់
សរុប :
1358204 នាក់