ស៊ីដនី ៖ រដ្ឋាភិបាលអូស្ត្រាលីបានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ខ្លួននឹងពន្យារពេលលើការបើកឡើងវិញនៃព្រំដែនអន្តរជាតិរយៈពេល២សប្តាហ៍បន្ថែមទៀត រហូតដល់ថ្ងៃទី១៥ ខែធ្នូ ទើបសម្រេចជាថ្មីម្ដងទៀត ខណដែលអាជ្ញាធរអូស្ត្រាលីបានវាយតម្លៃចំពោះហានិភ័យនៃការប្រែប្រួលរបស់វីរុសបម្លែងថ្មី Omicron ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទ រដ្ឋាភិបាលអូស្ត្រាលីបានឲ្យដឹងថា ការផ្អាកបណ្តោះអាសន្ននេះនឹងធានាឲ្យបានថា អូស្ត្រាលីអាចប្រមូលបានព័ត៌មានឲ្យកាន់តែច្បាស់ណាមួយអំពីវីរុសបម្លែងថ្មី Omicron ផងដែរ។រដ្ឋាភិបាល ក៏បានគ្រោងនឹងបន្ធូរបន្ថយការរឹតបន្តឹងតាមច្រកព្រំដែនរបស់ខ្លួន នៅថ្ងៃពុធដើម្បីអនុញ្ញាតឱ្យអ្នកកាន់ទិដ្ឋាការមានសិទ្ធិចូល រួមទាំងកម្មករជំនាញ និងនិស្សិតអន្តរជាតិ ព្រមទាំងអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ ទន្ទឹមនោះ អាជ្ញាធរ ក៏បាននឹងកំពុងស្វែងរកការបង្កើនប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងវីរុស Omicron ផងដែរ និងសិក្សារកថាតើវាអាចបង្កើតរោគសញ្ញាធ្ងន់ជាងមុន និងកម្រិតនៃការចម្លងរបស់វាខ្លាំងដែរឬទេ។សូមជម្រាបថា អូស្ត្រាលី គឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសមួយចំនួន រួមទាំងប្រទេសអង់គ្លេស កាណាដា និងអាល្លឺម៉ង់ ដែលបានរកឃើញពីករណីឆ្លងនៃវីរុស Omicron នេះ បន្ទាប់ពីករណីដំបូងត្រូវបានរាយការណ៍ទៅកាន់អង្គការសុខភាពពិភពលោក (WHO) ដោយអាហ្វ្រិកខាងត្បូង កាលពីសប្តាហ៍មុននេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា