ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោកជំទាវ ម៉ែន សំអន នាំយកអំណោយចែកជូនដល់ប្រជាពលលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៨៤គ្រួសារ នៅស្រុករមាសហែក
Wed,03 November 2021 (Time 07:50 AM)
ដោយ ៖ (ចំនួនអ្នកអាន: 307នាក់)

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយស សាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា គណៈកិត្តិយស សាខា និងសហការី នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៨៤គ្រួសារ នៅឃុំក្រសាំង អណ្តូងត្របែក អំពិល និងឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស.២៥៦៥ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ។

លោកជំទាវបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ខណៈដែលសាលារៀនត្រូវបានបើកឲ្យដំណើរការឡើងវិញកាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

អំណោយដែលបានផ្តល់ជូននាពេលនេះ រួមមាន ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរក្នុង១គ្រួសារទទួលបាន៖ អង្ករ៣០គ.ក្រ ក្រណាត់កៅស៊ូតង់១ ធុងទឹកជ័រ១ ឆ្នាំងបាយ-សម្លរ២ មី១កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ៦ដប កន្ទេលជ័របត់១ ឃីត១កញ្ចប់ (ភួយ,មុង,សារ៉ុង,ក្រមា ) ម៉ាស៣បន្ទះ ថវិកាចំនួន ២០០,០០០រៀល។ សម្រាប់គ្រួសាររងគ្រោះមធ្យមក្នុង១គ្រួសារទទួលបាន ៖ អង្ករ៣០គ.ក្រ មី១កេស ត្រីខកំប៉ុង១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប កន្ទេលជ័របត់១ ឃីត១កញ្ចប់ (ភួយ,មុង,សារ៉ុង,ក្រមា ) ម៉ាស៣ បន្ទះ ថវិកាចំនួន៥០,០០០រៀល ឧបត្ថម្ភដល់អ្នករបួសថវិកា២០០,០០០ រៀល ។

ដោយឡែកគ្រួសាររងគ្រោះតិចតួចក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៦០,០០០ រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ និងប្រគេនដល់ព្រះសង្ឃ អង្ករ៥០គ.ក្រ ទឹកបរិសុទ្ធ១កេស ទឹកក្រូច១ កេស ទេយ្យទានមួយឈុត និងបច្ច័យ២០០,០០០ រៀល។

ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧបត្ថមបន្ថែមដល់គ្រួសាររងគ្រោះធ្ងន់ ក្នុង ១ គ្រួសារ ថវិកា ១០០,០០០ រៀល អ្នករងគ្រោះមធ្យមក្នុង១គ្រួសារថវិកា៤០,០០០ រៀល អ្នករងរបួស ថវិកា ២០០,០០០ រៀល ប្រគេនដល់ព្រះសង្ឃវត្តក្រសាំង សម្រាប់ចូលបុណ្យ កឋិនទាន ថវិកា ១ លានរៀល ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
119 នាក់
ម្សិលមិញ :
709 នាក់
សប្តាហ៍នេះ :
6899 នាក់
ខែនេះ :
33007 នាក់
3 ខែនេះ :
68410 នាក់
សរុប :
760595 នាក់