ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម សោម ពិសិដ្ឋ អញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវខេត្តលេខ១៣៣២ ដោយចាក់ក្រាលបេតុងសរសៃដែក (RC)​
Wed,03 November 2021 (Time 07:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 349នាក់)

ខេត្តកែប ៖ នៅព្រឹកថ្ងៃអង្គារ៍​ ទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្ត​កែប​ រួមជាមួយ​ លោក​ អភិបាល​រងខេត្ត​ បានអញ្ជើញដឹកនាំ​ មន្ទីរអង្គភាព​ជំនាញ​ គណ:អភិបាលស្រុក​ ក្រុម​ប្រឹក្សា​ស្រុក​ ​អាជ្ញា​ធរមូលដ្ឋាន​ និងមន្ត្រីមន្ទីរ សាធារណៈកា និងដឹកជញ្ជូនខេត្ត ចុះពិនិត្យការដ្ឋានជួសជុលផ្លូវខេត្តលេខ១៣៣២ ដែលមាន ប្រវែង ៧៥០ម៉ែត្រ​ និងទទឹង៩ម៉ែត្រ​ ដោយចាក់ក្រាលបេតុងសរសៃរដែក(RC)​ ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បានកោតចសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ ដែលបានអនុវត្តនាពេលកន្លងមក​ និងសម្តែងនូវក្តីរីករាយជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល​ ដែលទទួលបានសមិទ្ធផលថ្មីមួយទៀត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតែងតែគិតគូរពី សុខទុក្ខ និងតម្រូវការចំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាក់ស្តែងថ្ងៃនេះ គម្រោងជួសជុលផ្លូវខេត្តលេខ១៣៣២ ដែលមានប្រវែង៧៥០ម៉ែត្រ​ និងទទឹង ៩ម៉ែត្រ​ ដោយចាក់ក្រាលបេតុងសរសៃរដែក(RC) ដែលមានរយៈពេលសាងសង់១ឆ្នាំ ដើម្បីអោយល្អប្រសើរជាងមុន។

ឯកឧត្ដម​ បានបញ្ជាក់ថា​ ផ្លូវមួយខ្សែនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០០៩ ហើយត្រូវបានជួសជុលឡើងវិញអោយលេចចេញជារូបរាង បេតុងសរសៃដែក (RC) ដើម្បីបំរើប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់នេះ​ និងផ្សារភ្ជាប់ទៅទីប្រជុំជននានា ក្នុងខេត្តកែប ចំពោះការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ គឺដើម្បីជំរុញអោយមានកំណើនសេដ្ឋកិច្ច បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងការដឹកជញ្ជូនផលិផល-កសិផលគ្រប់ប្រភេទ។

ឯកឧត្តម​ បន្តថា សមិទ្ធផលនេះ គឺកើតចេញពីកត្តាសន្តិភាព ប្រសិនបើគ្មានសុខសន្តិភាព​ គឺគ្មានសមិទ្ធផលនេះកើតឡើងបានទេ ដូច្នេះសន្តិភាពមិនអាចកើតមានដោយមិនមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋនោះទេ​ សូមបងប្អូនកុំជឿតាមពាក្យញុះញុងរបស់បុគ្គលណាមួយដែលនិយាយមិនពិត ហើយសព្វថ្ងៃនេះ​ សម្តេចតេជោ​ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងជានិច្ច ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ បើទោះបីក្នុងកាលៈទេសៈណាក៏ដោយ។

ជាមួយគ្នានេះ ឯកឧត្តម សោម ពិសិដ្ឋ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ក្នុងការសម្របសម្រួលដោះស្រាយផលប៉ះពាល់ និងគៀងគរប្រមូលនៅថវិកា ដើម្បីការអភិវឌ្ឃន៍គម្រោងនេះឲ្យទទួលបានជោគជ័យ ម្យ៉ាងវិញទៀត ផ្លូវមួយខ្សែនេះជួសជុលបានយ៉ាងល្អប្រសើរ ហើយក៏ត្រូវបញ្ចប់កិច្ចសន្យាគម្រោងនៅខែវិច្ឆិកា ឆ្នាំ២០២១នេះដែរ សូមឱ្យបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ ត្រូវចូលរួមថែរក្សា​ និងប្រើប្រាស់ផ្លូវនេះ ឲ្យមានប្រយោជន៍ ពិសេសនៅរាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ជៀសវាងការគ្រោះថ្នាក់ដោយយថាហេតុ បង្កឲ្យប៉ះពាល់ដល់អាយុជីវិត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម​ អភិបាលខេត្ត​ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវនាំកូនដែលមានអាយុគ្រប់៥ឆ្នាំចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពសុំាក្នុងការការពារខ្លួនឲ្យជៀសឲ្យផុតពីការឆ្លងនៃជំងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
269 នាក់
ម្សិលមិញ :
709 នាក់
សប្តាហ៍នេះ :
7049 នាក់
ខែនេះ :
33157 នាក់
3 ខែនេះ :
68560 នាក់
សរុប :
760745 នាក់