រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកជំទាវ នួម សោភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ ដមដំណើរដោយ លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត លោក យឹម សំណាង អភិបាលស្រុកអូរជ្រៅ លោក ខាត់ សារ៉ាន សមាជិក្រុមប្រឹក្សាស្រុកអូរជ្រៅ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយគ្រឿងឧបភោគ សម្ភារៈ និងថវិកាមួយចំនួន ឧបត្ថម្ភជូនគ្រួសារ លោក អោក ចេន អាយុ ៨៦ ឆ្នាំ រស់នៅភូមិវាងមួង ឃុំកូប ស្រុកអូរជ្រៅ ដែលត្រូវភ្លើងឆេះផ្ទះ។ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានសម្តែងមនោសញ្ចេតនាការសោកស្តាយជាមួយលោកតា និងគ្រួសារ ចំពោះការបាត់បង់ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដែលត្រូវភ្លើងឆាប់ឆេះទាំងស្រុង។ក្នុងនាមជាសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋ ថ្ងៃនេះក្រុមការងារទាំងអស់ក្រោយទទួលបានព័ត៌មានបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ មុងភួយ កន្ទេល ក្នើយ និងថវិកាមួយចំនួន ជាការរួមចំណែកដោះទុក្ខលំបាកចំពោះមុខ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយខ្វះអាហារទទួលទាននោះឡើយ។ដោយមើលឃេីញពីទុកលំបាកនេះ ឯកឧត្តមអភិបាលខេត្ត បានជួុយឧបត្ថម្ភថវិកា ដើម្បីទិញឈើសរស សង្ក័សី ជើងតាងផ្ទះ ជាមួយក្រុមការងារចុះជួយស្រុក អាជ្ញាធរស្រុក ដើម្បីអោយកងកម្លាំង ក្រុមការងារស្រុកឃុំ យុវជន នឹងជួយចាត់ចែងរៀបចំផ្ទះមានទំហំ ៥គុណ ៧ម៉ែត្រ ជូនលោកតាឡើងវិញ ឆាប់ៗខាងមុខនេះ ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា