ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុះដោះស្រាយទំនាស់ និងសំណូមពរ ប្រជាពលរដ្ឋ ចំនួនពីរឃុំ គឺឃុំសេដ្ឋី និងឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ
Wed,03 November 2021 (Time 08:00 AM)
ដោយ ៖ (ចំនួនអ្នកអាន: 534នាក់)

កំពង់ឆ្នាំង៖ នៅអង្គារទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរស្រុកសាមគ្គីមានជ័យ បានដឹកនាំក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរ ចំនួនពីរឃុំ គឺឃុំសេដ្ឋី និងឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

១-ពេលព្រឹក ដោះស្រាយចំនួន ០២ករណី ក្នុងនោះមាន៖
-ករណីទី០១ រឿងទំនាស់ដីធ្លីវត្តសេដ្ឋីជាមួយប្រជាពលរដ្ឋ ០២គ្រួសារ លទ្ធផលនៃសម្របសម្រួល និងដោះស្រាយ គឺកំពុងបន្តសម្របសម្រួល។
-ករណីទី០២ រឿងទំនាស់ដីធ្លី លោក សេក ហៀប ជាមួយឈ្មោះ សួន ស៊ីម លទ្ធផលនៃសម្របសម្រួល និងដោះស្រាយគូភាគីទាំងសងខាងកំពុងពិភាក្សាចរចារឿងតម្លៃដើម្បីឈានទៅរកការឯកភាពគ្នា។

២-ពេលរសៀល ដោះស្រាយចំនួន ០១ករណី ក្នុងនោះមាន៖
រឿងទំនាស់ដីធ្លី ឈ្មោះ ជៀម វុធ នឹងឈ្មោះ យក់ ម៉េន និងឈ្មោះ ទេព សុផាត លទ្ធផលនៃសម្របសម្រួល និងដោះស្រាយគឺ គូភាគីទាំងសងខាងឯកភាពផ្តិតមេដៃលើកិច្ចព្រមព្រៀង នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមគោលការណ៍ឈ្នះឈ្នះដោយគូភាគីទទួលបានចំណែកស្មើគ្នា៥០% និងបញ្ចប់ទំនាស់។
សូមបញ្ជាក់៖ ករណីសរុប ៤៣ ករណីដោះស្រាយចប់ ២ ករណីកំពុងដោះស្រាយ ១៧ ករណីមិនទាន់ដោះស្រាយមាន ២៤៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
268 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
7967 នាក់
ខែនេះ :
32436 នាក់
3 ខែនេះ :
120904 នាក់
សរុប :
1358162 នាក់