ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ស្នងការនគរបាលខេត្តមណ្ឌលគិរីទទួលអំណោយឧបត្ថម្ភពីអាជីវករផ្សារសែនមនោរម្យ
Wed,03 November 2021 (Time 09:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 594នាក់)

ខេត្តមណ្ឌលគិរី ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត នាព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានទទួលជំនួយឧបត្ថម្ភពីលោក អាំង វាសនា និងភរិយាលោកស្រី តូច សុវណ្ណរី (ហៅស្រី អូន) ដែលជាអាជីវករលក់ដូរដេប៉ូភេសជ្ជៈ នៅក្នុងផ្សារសែនមនោរម្យ ខេត្តមណ្ឌលគិរី។

អំណោយឧបត្ថម្ភដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីរួមមាន ៖ ភេសជ្ជៈ Color Cool ២០០កេស, ទឹកសុទ្ធ១០០យួរ, ត្រីខកំប៉ុង៥០០កំប៉ុង, មីឆ្នាំងភ្លើង០២កេសធំ និងថវិកាចំនួន២៥០ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់អាជីវករលក់ដូរក្នុងផ្សារក្រុងសែនមនោរម្យ ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ហើយរាល់ជំនួយទាំងអស់របស់សប្បុរសជននេះ ក្នុងនាមលោកស្នងការផ្ទាល់លោកនឹងយកទៅចែកជូនដល់កងកម្លាំងនគរបាលដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានថ្លែងនូវអំណរអរគុណដល់ម្ចាស់អាជីករលក់ដូរក្នុងផ្សារក្រុងសែនមនោរម្យ និងសូមគោរពជូនពរឲ្យលោក លោកស្រីជាអាជីវករមានសុខភាពល្អ រកស៊ីទទួលទានមានបាន និងមានជ័យជំនះឈ្នះជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
300 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
7999 នាក់
ខែនេះ :
32468 នាក់
3 ខែនេះ :
120936 នាក់
សរុប :
1358194 នាក់