ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេច ស ខេង អនុញ្ញាតឲ្យអគ្គលេខាធិការង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃ UN-ESCAP ជួបសម្តែងការគួរសម និងពិភាក្សាការងារ
Sat,06 November 2021 (Time 07:45 AM)
ដោយ ៖ (ចំនួនអ្នកអាន: 340នាក់)

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃUN-ESCAP ជួបសម្តែងការគួរសម និងពិភាក្សាការងារ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

នៅក្នុងជំនួបពិភាក្សានេះ លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃUN-ESCAP ក៏បានជម្រាបជូនសម្តេចក្រឡាហោម ថាក្នុងឱកាសនៃជំនួបពិភាក្សានេះ លោកជំទាវមានគោលបំណងចង់ពិភាក្សាលើការងារពាក់ព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ហើយជាមួយគ្នានេះ លោកជំទាវ ក៏មានគោលបំណងដើម្បីជម្រាបជូនសម្តេចក្រឡាហោម អំពីការរៀបចំកិច្ចប្រជុំតុមូលលើក២ថ្នាក់រដ្ឋមន្ត្រី ស្តីពីការងារពាក់ព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ដែលនឹងរៀបចំតាមប្រព័ន្ធវីដេអូសន្និសីទ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះផង និងមានគោលបំណងគោរពអញ្ជើញសម្តេចអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះផងដែរ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណដល់លោកជំទាវ អគ្គលេខាធិការង ដែលបានជម្រាបជូនអំពីការងារដ៏មានសារសំខាន់នេះ ហើយឆ្លៀតក្នុងឱកាសនោះសម្តេចក្រឡាហោម ក៏បានសម្តែងនូវការអបអរសាទរចំពោះគំនិតផ្តួចផ្តើមរៀបចំកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២ ស្តីពីការងារពាក់ព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូល ដ្ឋាននេះ ហើយសម្តេច ក៏បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរៀបចំឱ្យមានកិច្ចប្រជុំតុមូលកម្រិតថ្នាក់រដ្ឋមន្ត្រីនេះឡើង។

នាឱកាសនោះ សម្តេច ក៏បានជម្រាបជូនលោកជំទាវផងដែរ អំពីបច្ចុប្បន្នភាពមួយចំនួនពាក់ព័ន្ធការងារអត្រានុកូលដ្ឋានរបស់កម្ពុជា ដោយសម្តេច បានជម្រាបជូនថា កម្ពុជា បាននឹងកំពុងខិតខំយកចិត្តទុកដាក់ធ្វើការងារនេះយ៉ាងសកម្ម ហើយកម្ពុជាក៏មាននូវផែនការយុទ្ធសាស្ត្ររបស់ខ្លួនឆ្នាំ២០១៧ ដល់ឆ្នាំ២០២៦ ដែលផែនការនេះកំពុងតែបានអនុវត្តមកដល់បច្ចុប្បន្ននេះ។ ទន្ទឹមនេះ សម្តេច ក៏បានជម្រាបជូនបន្តថា រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងតែយកចិត្តទុកដាក់រៀបចំសេចក្តីព្រាងច្បាប់សំខាន់មួយចំនួន ដូចជាច្បាប់ស្តីពី អត្រានុកូលដ្ឋាន និងច្បាប់ស្តីពីអត្តសញ្ញាណកម្មជាដើម ដែលក្នុងគោលដៅសំខាន់គឺខិតខំធ្វើយ៉ាងណាឱ្យសម្រេចបាននូវគោលដៅមួយគឺ មនុស្សម្នាក់ មានអត្តសញ្ញាណមួយ។ សម្តេច ក៏បានចាត់ទុកចំពោះកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីនាពេលខាងមុខនេះ ថាគឺជាឱកាសមួយដ៏សំខាន់ក្នុងការបង្កើននូវភាពជាដៃគូថ្មីមួយទៀត ដើម្បីរួមចំណែកដល់កិច្ចការរបស់កម្ពុជា ក្នុងវឌ្ឍនភាពនៃការងារអត្រានុកូលដ្ឋាន ដែលកម្ពុជាកំពុងតែបានអនុវត្តមកដល់ពេលនេះ។

ជាមួយគ្នានេះដែរ លោកជំទាវ អគ្គលេខាធិការង ក៏បានថ្លែងអបអរសាទេ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានបង្កើតនូវផែនការជាតិរយៈពេល១០ឆ្នាំ (២០១៧-២០២១) ហើយបានអនុវត្តកិច្ចការនេះទទួលបានលទ្ធផលល្អជាច្រើន។ ក្នុងនេះផងដែរ លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំនូវសេចក្តីព្រាងច្បាប់មួយចំនួន ក្នុងគោលដៅសម្រេចឱ្យបាននូវគោលបំណងសម្រាប់ប្រជាពលរដ្ឋម្នាក់ មានអត្តសញ្ញាណតែមួយ។

លោកជំទាវ ក៏បានជម្រាបជូនសម្តេចក្រឡាហោម បន្ថែមផងដែរ ថា គោលបំណងនៃកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២នេះ ក៏ជាគោលបំណងមួយក្នុងការជំរុញឱ្យប្រទេសនានាដែលបានចូលរួមនោះ ធ្វើការបង្ហាញបទពិសោធន៍ពីកិច្ចខំប្រែងប្រែងរបស់ខ្លួនពាក់ព័ន្ធទៅនិងអត្រានុកូលដ្ឋាននេះផងដែរ។ ជាមួយគ្នានេះលោកជំទាវ ក៏បានគោរពអញ្ជើញសម្តេចក្រឡាហោម ដើម្បីចូលរួមកិច្ចប្រជុំនេះ ព្រមទាំងថ្លែងនូវសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនិងវឌ្ឍនភាពការងារដែលកម្ពុជាសម្រេចបានលើការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននេះផងដែរ។ លោកជំទាវ ក៏បានបញ្ជាក់ផងដែរថា កិច្ចការនេះគឺពិតជាមានសារសំខាន់ណាស់ពាក់ព័ន្ធនិងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ដ៏មានចិរភាព។

ជាការឆ្លើយតប សម្តេចក្រឡាហោម ក៏បានស្វាគមន៍ និងគាំទ្រចំពោះមតិលើកឡើងរបស់លោកជំទាវពាក់ព័ន្ធការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាននេះ ហើយសម្តេចក្រឡាហោម ក៏បានទទួលយកការគោរពអញ្ជើញដើម្បីចូលរួមក្នុងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២នេះតាមការគោរពអញ្ជើញរបស់លោកជំទាវ។ សម្តេចបានបញ្ជាក់ជូនលោកជំទាវថា កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២នេះក៏ជាឱកាសដ៏មានសារសំខាន់ផងដែរសម្រាប់កម្ពុជាដែលអាចចែករំលែកនូវបទពិសោធន៍ខ្លះៗដែលកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមក។

សម្តេច ក៏បានជម្រាបជូនលោកជំទាវបន្ថែមទៀតថា ផ្អែកតាមប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសនៅក្នុងរបបប្រល័យពូជសាស្ត្រកម្ពុជា ការងារអត្រានុកូលដ្ឋាននេះ គឺត្រូវបានកំទេចចោលស្ទើរតែទាំងស្រុង ប៉ុន្តែមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំរៀបចំឡើងវិញសម្រេចបានសមិទ្ធផលគួរឱ្យកត់សំគាល់ជាច្រើនស្របតាមផែនការយុទ្ឌសាស្ត្រដែលបានដាក់ចេញក្នុងកាលកន្លងមក ដោយសម្តេច បានបញ្ជាក់ថា កិច្ចការងារអត្រានុកូដ្ឋាននេះ គឺជាកិច្ចការមួយដ៏សំខាន់ដែលបម្រើក្នុងការប្រកបជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងសង្គម មិនត្រឹមតែប៉ុណ្ណោះ វឌ្ឍនភាពនៃអត្រានុកូលដ្ឋាននេះ ក៏បានបម្រើទៅដល់ការងារចុះឈ្មោះបោះឆ្នោត និងការងារផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
122 នាក់
ម្សិលមិញ :
709 នាក់
សប្តាហ៍នេះ :
6902 នាក់
ខែនេះ :
33010 នាក់
3 ខែនេះ :
68413 នាក់
សរុប :
760598 នាក់