ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៩០គ្រួសារក្នុងស្រុកស្វាយជ្រំ
Sat,06 November 2021 (Time 07:47 AM)
ដោយ ៖ (ចំនួនអ្នកអាន: 320នាក់)

ខេត្តស្វាយរៀង ៖ ដោយមានការចាត់តាំងពីសំណាក់ឯកឧតុ្តម ម៉ែន វិបុល ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការីបានបន្តនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រ ក្នុងស្ថានភាពជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ចំនួន ៩០ គ្រួសារ មកពី១៦ឃុំ គឺឃុំកំពង់ចំឡង តាសួស ស្វាយធំ ស្វាយអង្គ ស្វាយយា ដូនស ស្វាយជ្រំ ឈើទាល អង្គតាសូ ពោធិរាជ ធ្លក បាសាក់ ចំបក់ គោកព្រីង គ្រួស និងក្រោលគោ ដែលពិធីនេះប្រារព្ធធ្វើនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ និងទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

លោកជំទាវក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ដោយធ្វើការហាត់ប្រាណជាប្រចាំ ក៏ដូចជាការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ ឱ្យសោះ ត្រូវចេះរៀនរស់តាមបែបគន្លងថ្មីក្នុងបរិបទកូវីដ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្ត ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន។

អំណោយដែលបានផ្តល់ជូនក្នុង ១ គ្រួសារទទួលបាន ៖ អង្ករ៣០គ.ក្រ មី១ កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប កន្ទេលបត់១ ឃីត១ កញ្ចប់ (មុង១ ភួយ១ ក្រម៉ា១ សារុង១) និងថវិកា៥០,០០០រៀល លោកជំទាវក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន ២០,០០០ រៀល ក្នុងមួយគ្រួសារ និងបានឧបត្ថម្ភថវិកា ១,000 ដុល្លារដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំសម្រាប់ត្រៀមបម្រុងឆ្លើយតបនៅពេលមាន គ្រោះមហន្តរាយកើតឡើងក្នុងស្រុក ព្រមទាំងឧបត្ថម្ភថវិកាចំនួន២លានរៀល ដល់មន្រ្តីអនុសាខាស្រុក៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
238 នាក់
ម្សិលមិញ :
709 នាក់
សប្តាហ៍នេះ :
7018 នាក់
ខែនេះ :
33126 នាក់
3 ខែនេះ :
68529 នាក់
សរុប :
760714 នាក់