ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ផ្ទះមនុស្សធម៌ទី៦ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមត្រូវបានប្រគល់ជូនជនពិការទ័លលំបាក១គ្រួសារនៅស្រុកជើងព្រៃ
Sat,06 November 2021 (Time 07:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 359នាក់)

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមដំណើរដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្ត និងសហការី នៅព្រឹកទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បាននិមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះបន្ទាប់ទី៦ ដែលជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត កំពង់ចាម ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងសាលាគណខេត្ត ជូនដល់ជនមានពិការភាពទីទ័លក្រ ១គ្រួសារ ឈ្មោះ ឈុន ម៉េន អាយុ ៦៣ឆ្នាំ រស់នៅ ភូមិអំពិលទ្វារ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

គួររំលឹកថា លោកពូ ឈុន ម៉េន ជាជនមានពិការភាព ( ស្វិតជើងឆ្វេង ដោយសារជំងឺលើសឈាម ) មានប្រពន្ធ និង ចៅតូចៗ ៤នាក់ក្នុងបន្ទុកដែលកំព្រាដោយសារឪពុកម្តាយលែងលះគ្នា។ ជិត៥ឆ្នាំមកនេះ ក្រោយធ្លាក់ខ្លួនពិការ ហើយមានជម្ងឺប្រចាំកាយថែមទៀតនោះ ជនពិការរូបនេះ ពុំមានលទ្ធភាពប្រកបរបរកសិកម្មបានទៀតឡើយ ម៉្លោះហើយបន្ទុកត្រូវធ្លាក់ទៅលើ ប្រពន្ធ ដែលគ្មានទាំងទុន គ្មានមុខរបរច្បាស់លាស់ សូម្បីជម្រកស្នាក់នៅ ក៏រស់នៅក្នុងកូនខ្ទមតូចទាបផ្ទាល់ដី ដែលជញ្ជាំងបាំងដោយធាងត្នោត និងដំបូលប្រក់ស្លឹកត្នោតចាស់ ៗ នៅលើដីទំហំ ១៥ម×៣៥ម ។ ក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈ ប័ណ្ណសមធម៌ ក្រ ២ ប្រពន្ធលោកពូ ឈុន ម៉េន ត្រូវរ៉ាប់រងចិញ្ចឹមគ្រួសារ ដោយដើររើសខ្យងក្តាមលក់ផង និង ដើរស៊ីឈ្នួលតាមរដូវកាលផង គ្រាន់បានប្រាក់កម្រៃប្រចាំថ្ងៃចិញ្ចឹមប្តី និងចៅកំព្រាតូចៗ ទាំង ៤នាក់ ។

ដោយមើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត កំពង់ចាម បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកជើងព្រៃ និងសប្បុរសជន ជូន លោកពូ ឈុន ម៉េន និងគ្រួសារ សម្រាប់ស្នាក់នៅជាកម្មសិទ្ធិ តទៅ ។

ឯកឧត្តម អ៊ុន ចាន់ដា បានរំលឹកប្រាប់ដល់អ្នកចូលរួម និង ប្រជាពលរដ្ឋទាំងអស់ថា ពិតមែន តែស្ថានភាពបានធូរស្រាល ហើយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសបើកប្រទេសពេញលេញឡើងវិញក្តី តែម្នាក់ៗ មិនត្រូវធ្វេសប្រហែស ឬ មើលស្រាលបានឡើយ ទោះជាបានចាក់វ៉ាក់សាំងរួចហើយ ក៏ដោយ ។ គ្រប់គ្នា ត្រូវបង្កើនការការពារខ្លួន ថែរក្សាអនាម័យអោយបានជាប្រចាំ ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ-១៩ ដែលចាំបាច់ ត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល ” ៣ការពារ ៣កុំ ” ដើម្បីជៀសអោយផុត កុំអោយឆ្លងជំងឺដ៏កាចសាហាវនេះ ។

ដើម្បីជួយសម្រាលជីវភាពរស់នៅ សាខាបានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោកពូ ឈុន ម៉េន សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6218 នាក់
ខែនេះ :
35428 នាក់
3 ខែនេះ :
69273 នាក់
សរុប :
763747 នាក់