ថ្ងៃច័ន្ទ ទី០៦ ខែមករា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ខេត្តមណ្ឌលគិរីប្រារព្ធពិធីអបអរសាទរខួបលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
Tue,09 November 2021 (Time 02:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 402នាក់)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្ដម ថង សាវុន អភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមយុវជន បានជួបជុំក្នុងពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦៨ ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-០៩វិច្ឆិកា ២០២១ ដែលមកដល់ពេលនេះ មានរយៈពេល៦៨ឆ្នាំ ដែលប្រទេសកម្ពុជាទទួលបានឯករាជ្យជាតិ បូរណភាពទឹកដីពីប្រទេសបារាំង និងរំដោះយកមកវិញនៅបណ្ដាខេត្តមួយចំនួនពីប្រទេសជិតខាងផងនោះ។

ដើម្បីរលឹកទៅដល់ស្នាព្រះហស្ដ របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលទ្រង់បានធ្វើព្រះរាជបូជនីយកិច្ចដោយលះបង់ទាំងកម្លាំង ព្រះកាយពល និងទាំងកម្លាំង ព្រះ បញ្ញាញាណដើម្បីទាមទារឯករាជ្យពេញបរិបូណ៍ពីបារាំងជូនជាតិមាតុភូមិ រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានសាងសង់សំណង់វិមានឯករាជ្យដ៏ល្អប្រណីតមួយ នៅចំកណ្ដាលក្រុងសែនមនោរម្យ ដើម្បីប្រារព្ធពិធីបុណ្យឯករាជ្យជាតិជារៀងរាល់ឆ្នាំ និងចង់ឲ្យកូនខ្មែរគ្រប់រូបចង់ចាំជានិច្ចនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម ចំពោះស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបរមរតន កោដ្ឋ ដែលបានបន្សល់ទុកនូវសមិទ្ធផលជាច្រើន សម្រាប់ជាតិ មាតុភូមិ សម្រាប់កូនចៅប្រជារាស្រ្តកម្ពុជាទូទាំងប្រទេស ។

នៅក្នុងពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦៨ដែលប្រារព្ធធ្វើឡើងនៅខេត្តមណ្ឌលគិរី លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត ក៏បានថ្លែងជូនអង្គពិធីអំពីប្រវត្តិ និងអត្ថន័យរបស់ថ្ងៃ០៩ វិច្ឆិកាផងដែរ ដោយព្រះបាទនរោត្តមសីហនុតែងរិះរកគ្រប់លទ្ធភាពដើម្បីរំដោះប្រទេសជាតិពីអាណានិគមបារាំង ។ ចំណែកបារាំងនាពេលនោះបានបន្ថែមទ័ពមកកម្ពុជាយ៉ាងច្រើនដើម្បីទប់ទល់ការបះបោរ។ ដោយយល់ ថា ការទាមទារឯករាជ្យដោយអាវុធបណ្តាលឲ្យប្រជារាស្ត្ររងទុក្ខខ្លាំងពេក ព្រះមហាក្សត្រចាប់ផ្តើមធ្វើការតស៊ូតាមផ្លូវទូតដើម្បីទាមទារឯករាជ្យនៃប្រទេសកម្ពុជា។

ប្រទេសកម្ពុជាបានស្ថិតនៅក្រោមអាណានិគមនិយមបារាំងអស់ជិតមួយសតវត្ស គឺ៩០ឆ្នាំ ដោយគិត ចាប់ពីឆ្នាំ១៨៦៣ រហូតដល់ពេលទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។ ក្នុងឆ្នាំ១៩៤៩ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុបានទាមទារឲ្យប្រទេសបារាំងបញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និង១៨៨៤។ នៅឆ្នាំ១៩៤៩ដដែល ព្រះអង្គបានឡាយព្រះ ហត្ថលេខាលើសន្ធិសញ្ញាឯករាជ្យដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តមសីហ នុព្រះអង្គយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ភឯករាជ្យ ១០០%ជូនជាតិមាតុភូមិ។ នៅ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ដដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជាបាន ទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង ។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេសបានថ្វាយព្រះ កិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ»។

គួររំលឹកដែរថា ថ្ងៃទី៩ វិច្ឆិកានេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលទទួលបានឯករាជ្យពេញបរិបូរណ៍ពីអាណានិគមបារាំង នៅក្នុងឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញា ញាណយ៉ាងក្លៀវក្លាបំផុតក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងជូនដំណឹងស្តីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ និងបញ្ចប់សុពលភាពបណ្ណឆ្នាំ២០២៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋជាង ១ពាន់ គ្រួសារ​នៅក្រុងរុនតាឯក ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
141 នាក់
ម្សិលមិញ :
354 នាក់
សប្តាហ៍នេះ :
4739 នាក់
ខែនេះ :
29259 នាក់
3 ខែនេះ :
88097 នាក់
សរុប :
982247 នាក់