ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «កូវីដ១៩៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន»
Sat,11 December 2021 (Time 10:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 373នាក់)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារលិខិតក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី «កូវីដ១៩៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន» នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្នុងសារលិខិត សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​បានចាត់ទុក​វេទិកា​នេះ​មាន​សារសំខាន់​ណាស់ និង​សមស្រប​តាម​សភាពការណ៍​ជាក់ស្តែង​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​សកលលោក​ទាំ​ង​មូល បាន​ឆ្លងកាត់​និង​កំពុង​ប្រឈម​ទៅនឹង​ការឆ្លង​រីក​រាលដាល ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​ដែល​រហូតមក​ដល់ពេលនេះ បាន​បង្ក​គ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ ដល់​សេដ្ឋកិច្ច​សកល សុខភាព​សាធារណៈ និង​បាន​ឆក់យក​អាយុជីវិត​មនុស្ស​នៅ​ទូទាំង​សកលលោក​អស់​ជាង​៥​លាន​នាក់ ហើយ​មនុស្ស​ជិត​៣០០​លាន​នាក់​បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ក្នុងនោះ​កូ​វីដ​-១៩ ក៏បាន​បំផ្លាញ​សេដ្ឋកិច្ចកម្ពុជា ដែល​ធ្វើឱ្យ​ខាតបង់​ថវិកា​ប្រមាណ​ជិត​បី​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​ពីរ​សែន​នាក់ បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ និង​បាន​ឆក់យក​អាយុជីវិត​ប្រជាជន​កម្ពុជា​អស់​ជិត​បី​ពាន់​នាក់​។

សូមជម្រាបថា ក្លឹប​អ្នកកាសែត​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២១​នេះ​បានរៀបចំ​វេទិកា​និពន្ធ​នាយក​សារពត៌មាន​លើក​ទី​១៨ ក្រោម​ប្រធានបទ​”​កូ​វីដ​១៩៖ ​បញ្ហា​ប្រឈម​ និង​ឱកាស​សម្រាប់​អ្នក​សារពត៌មាន​”​៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
472 នាក់
ម្សិលមិញ :
709 នាក់
សប្តាហ៍នេះ :
7252 នាក់
ខែនេះ :
33360 នាក់
3 ខែនេះ :
68763 នាក់
សរុប :
760951 នាក់