ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អ្នកដំណើរ​ចូលសហរដ្ឋ​អាមេរិក​ប្រឈមមុខ​នឹង​ការធ្វើ​តេស្តរ​កកូ​វីដ-១៩ ​កាន់តែ​តឹងរ៉ឹង​
Wed,01 December 2021 (Time 11:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 343នាក់)

វ៉ាស៊ីនតោន​ ៖ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​អង្គា​រថា សហរដ្ឋអាមេរិក​នឹង​ផ្លាស់ប្តូរ​របៀប​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ១៩ ដោយ​តម្រូវឱ្យ​អ្នកដំណើរ​តាមផ្លូវ​អាកាស​ទាំងអស់​ដែល​ចូល​ប្រទេស​នេះ បង្ហាញ​ពី​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន ដែល​ធ្វើឡើង​ក្នុង​រយៈពេល១ថ្ងៃមុននឹង​ចាកចេញ ដើម្បី​ឆ្លើយតប​ទៅនឹង​ក្តីបារម្ភ​អំពី​វីរុស​កូ​វីដ១៩ ប្រភេទ​ថ្មី Omicron ។​

ដោយ​បច្ចុប្បន្ននេះ អ្នកដំណើរ​តាមផ្លូវ​អាកាស​ទាំងអស់ ដែល​បាន​ចាក់​វ៉ាក់សាំង​ត្រូវ​បង្ហាញ​លទ្ធផល​តេស្ត​អវិជ្ជមាន​ដែល​ទទួលបាន​ក្នុង​រយៈពេល៣ថ្ងៃ​។ អ្នកដំណើរ​ទាំងអស់​ត្រូវ​តែ​ចាំបាច់​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រ​ប់ដូ​ស​កំណត់ ទើប​អនុញ្ញាត​ឲ្យ​ចូល​អាមេរិក​។ អ្នកដំណើរ​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​ត្រូវតែ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ក្នុង​រយៈពេល ១ ថ្ងៃ​នៃ​ការ​ទៅដល់​។​

មជ្ឈមណ្ឌល​ដដែល បាន​បន្តថា រដ្ឋាភិបាល​អាមេរិក​ក៏​កំពុង​ពិចារណា​ថា​តើ​តម្រូវ​ឲ្យ​អ្នកដំណើរ​ត្រូវធ្វើ​តេស្ត​កូ​វីដ​-១៩​ក្នុង​រយៈពេល ៣ ទៅ ៥ ថ្ងៃ បន្ទាប់ពី​ទៅដល់​សហរដ្ឋអាមេរិក​ឬ​យ៉ាងណា​។​

សូមជម្រាបថា ការ​រឹតបន្តឹង​នេះ​គ្រោង​នឹងចាប់ផ្ដើម​ឲ្យ​អនុវត្តន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ តែ​គេ​នៅ​មិនទាន់​ដឹងថា ​វា​មាន​ប្រសិទ្ធ​ភាពខ្លាំង​ប៉ុណ្ណា​នោះទេ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
58 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
5830 នាក់
ខែនេះ :
32080 នាក់
3 ខែនេះ :
68975 នាក់
សរុប :
759218 នាក់