វ៉ាស៊ីនតោន ៖ អាជ្ញាធរនៅសហរដ្ឋអាមេរិកបានឲ្យដឹង កាលពីថ្ងៃអង្គារថា មានសិស្សម្នាក់បានបើកការបាញ់ប្រហារនៅក្នុងវិទ្យាល័យមួយកន្លែង នៅភាគខាងជើងនៃទីក្រុង Detroit រដ្ឋ Michigan ដោយបានសម្លាប់សិស្សចំនួន៣នាក់ និងមនុស្ស៨នាក់ផ្សេងទៀតបានរងរបួស រួមទាំងគ្រូបង្រៀនម្នាក់ផងដែរ។លោក Michael McCabe មន្ត្រីប៉ូលីសក្នុងតំបន់ Oakland បានប្រាប់ឲ្យដឹងថា សិស្ស ៣ នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារមួយ កាលពីរសៀលថ្ងៃអង្គារ នៅឯវិទ្យាល័យមួយកន្លែងក្នុងទីក្រុង Oxford ដែលជាសហគមន៍ជាយក្រុងតូចមួយដែលមានចម្ងាយ ៤៨ គីឡូម៉ែត្រ (៣០ ម៉ាយ) ពីទីក្រុង Detroit ។លោកបន្ត ជនសង្ស័យដែលជាសិស្សវិទ្យាល័យដែរនោះមានអាយុ១៥ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ ផងដែរ ក្រោយពេលកើតហេតុ។ ជនសង្ស័យបានធ្វើការបាញ់ជាច្រើនគ្រាប់ ដែលបណ្ដាលឲ្យមនុស្សជាច្រើននាក់បានរងរបួស និងឈានដល់ការសម្លាប់មនុស្ស ៣ នាក់ផងដែរ។ ទន្ទឹមនោះ ក្រុមមន្ត្រី ក៏បានដកហូតកាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិ ១ ដើមពីជនសង្ស័យនោះ។សូមជម្រាបថា ក្នុងហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នេះបានបណ្ដាលឲ្យមនុស្ស ៣ នាក់ស្លាប់ ដែលសុទ្ធតែជាសិស្សវិទ្យាល័យទាំងអស់ ហើយមានអាយុក្រោម២០ឆ្នាំ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា