ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ជប៉ុនគ្រោងផ្តល់ឥណទានសម្បទានប្រមាណ ១៨០លានដុល្លារដល់កម្ពុជា គាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច និងប្រឆាំងជំងឺកូវីដ១៩
Wed,01 December 2021 (Time 11:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 253នាក់)

ភ្នំពេញ ៖ កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការពិចារណារបស់ភាគីជប៉ុន ចំពោះ «ផែនការផ្តល់ឥណទានសម្បទាន (ដំណាក់កាលទី ២) សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩» ដែលមានទឹកប្រាក់២០ប៊ីលានយ៉េនជប៉ុន (ប្រហែល១៨០លានដុល្លារ) ដល់កម្ពុជា ដើម្បីគាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច និងវិធានការត្រួតពិនិត្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ការបង្ហាញការស្វាគមន៍នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា កិច្ចព្រមព្រៀងឥណទានសម្បទាននេះ គ្រោងនឹងចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រ ទាំងសម្ភារបច្ចេកទេស និងហិរញ្ញវត្ថុ ចូលរួមចំណែកស្ទើរគ្រប់វិស័យ លើកស្ទួយសុខមាលភាពសង្គម និងការអភិវឌ្ឍកម្ពុជា។ ជាក់ស្តែង ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានបន្តជួយគាំទ្រជាហិរញ្ញប្បទានបន្ថែមទៀតដល់ការអភិវឌ្ឍនសេដ្ឋកិច្ច-សង្គម រួមមាន ៖ វិស័យសុខាភិបាល និងទឹកស្អាតជាដើម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និងឯកអគ្គរាជទូតជប៉ុន ក៏បានពិភាក្សាលើយន្តការស្តារ និងការអភិវឌ្ឍលើវិស័យនានា ក្រោយជំងឺកូវីដ-១៩ ថមថយ ជាពិសេសការស្តារ និងការជំរុញការវិនិយោគនៅកម្ពុជា ។ល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែង នូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម លើការជំរុញការវិនិយោគនានានៅកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែយកចិត្តទុកដាក់ និងបានផ្តល់នូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដល់កម្ពុជា ស្ទើរគ្រប់វិស័យ និងចំទិសដៅ។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងអំពីតួនាទីជប៉ុន ដែលជា «ដៃគូអភិវឌ្ឍន៍ជាយុទ្ធសាស្រ្ត» ដ៏សំខាន់មួយ ក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
62 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
5834 នាក់
ខែនេះ :
32084 នាក់
3 ខែនេះ :
68979 នាក់
សរុប :
759222 នាក់