ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងប្រារព្ធពិធីពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ និងចែកអំណោយដល់អ្នករស់នៅជាមួយមេរោគអេដស៍
Wed,01 December 2021 (Time 03:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 378នាក់)

ខេត្តស្វាយរៀង ៖ ដើម្បីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២១ ក្រោមប្រធានបទ “បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតជាសកល”និងលើកកម្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប និងជំងឺអេដស៍នៅកម្ពុជា នៅថ្ងៃពុធ ទី១ ខែធ្នូ ឆ្នាំ ២០២១ សាខាកាកបាទ ក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់អ្នករងគ្រោះកំពុងរស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍សរុបចំនួន ២២៥ នាក់ មកពីស្រុកស្វាយជ្រំ ស្វាយទាប រំដួល និងក្រុងស្វាយរៀង ។

ពិធីនេះប្រារព្វធ្វើនៅទីស្នាក់ការសាខាក្រោមអធិបតីភាព លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មាធិការសាខា ទីប្រឹក្សា យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្ត ។

លោក ស៊ូ សាវ៉ុន ជាអ្នករស់នៅជាមួយមេរោគអេដស៍ និងជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អង្គការនានា ពិសេសកាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជម្ងឺអេដស៍ និងកុមារកំព្រា ដែល រងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ធ្វើឲ្យពួកយើងខ្ញុំជាគ្រួសាររងគ្រោះមានជីវភាពប្រសើរ បានចូលសាលារៀន បានទទួលមុខរបរខ្នាតតូចកាត់បន្ថយការរើសអើងដល់អ្នកផ្ទុក និងអ្នកជំងឺអេដស៍ និងធ្វើឲ្យពួកយើងខ្ញុំមានក្តីសង្ឃឹមក្នុងការរស់នៅតទៅទៀត ។

បើបាយការណ៍សង្ខេប របស់ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត ស្តីពីចំនួន អ្នករស់នៅជាមួយមេរោគអេដស៍ នៅទូទាំងខេត្តខេត្តមានចំនួន ១,៤២០ នាក់ ក្នុងនោះទទួលឱសថប្រឆាំងមេរោគអេដស៍ចំនួន ១,៤២០ នាក់ ត្រូវជា ១០០% អ្នកជំងឺអេដស៍ មានផ្ទុកមេរោគទាបចំនួន ១,៣៩២ នាក់ លះបង់សេវាចំនួន ១៥ នាក់ ស្លាប់ ២០ នាក់ ក្រុមថែទាំអ្នកជំងឺអេដស៍ មាន ២ ក្រុមរបស់បណ្តាញអ្នកផ្ទុកមេរោគអេដស៍ CPN+ គ្រប់គ្រងអ្នកជំងឺអេដស៍បានចំនួន ១,៤២០ នាក់ត្រូវជា ៧៣១ គ្រួសារ ក្នុងនោះមានប័ណ្ណសមធម៌ ២៤៩ គ្រួសារ។

ក្នុងឱកាសនោះឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ស្តីពីការងារអេដស៍របស់សាខាដែលបានអនុវត្តកន្លងមក និងបច្ចុប្បន្ននូវសកម្មភាព ពហុវិស័យបើគិតពីការអនុវត្តសកម្មភាព ការជួយទៅដល់អ្នកផ្ទុកមេរោគអេដស៍ដែលកន្លងមកមានការរើសអើង ខ្លាំង សូម្បីតែការបរិភោគចំណីអាហារ ឬការរស់នៅជាមួយគ្នាក៏មានការភ័យខ្លាចឆ្លងដែរ តែពេលនេះមានការ គាំទ្រពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលមានច្បាប់អេដស៍ធ្វើឲ្យសាធារណជនមានការយល់ដឹង ព្រមទាំងជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី និងសម្ភារធ្វើឲ្យជីវ ភាពរបស់ពួកគេមានភាពប្រសើរឡើង។

នាឱកាសនោះលោកជំទាវ ដួង វណ្ណា មានប្រសាសន៍សំណេះសំណាលថាជារៀងរាល់ឆ្នាំ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអនុវត្ត ឆ្លើយតប ទៅនឹងសកម្មភាពកិត្តិនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមានការយកចិត្ត ទុកដាក់ខ្ពស់ សម្រួលដល់ការលំបាករបស់បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ នៅតាមភូមិឃុំ ក្នុងខេត្ត ។

លោកជំទាវបានជម្រាបដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារអេដស៍បន្ថែមទៀតថា នៅក្នុងពិធីទិវាពិភលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២០ កន្លងផុតទៅ សាខាបានរៀបចំពិធី និងសំណេះសំណាល ចែកអំណោយដោយមានការ ចូលរួមពី លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអធិបតី ប៉ុន្តែដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ចាប់ផ្តើមឡើងវិញបន្តិចម្តងៗ ត្រូវផ្អាកប្រារព្ធពិធីនៅទីនេះ ដោយលើកយកពេលវេលា និងនាំយក អំណោយ ទៅចែកជូនដល់ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារអេដស៍ នៅតាមបណ្តាក្រុងស្រុកតែម្តង ។

អំណោយដែលបានផ្តល់ជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមាកំព្រាដោយសារអេដស៍ចំនួន ២២៥ គ្រួសារក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោខាប់ ៥ កំប៉ុង ឃីត ១ កញ្ចប់(មុង ១ ភួយ ១ សារ៉ុង ១ ក្រម៉ា ១) ម៉ាស់ ៥ បន្ទះ ជែល ១ ដប ថវិកា ៥០,០០០ រៀល លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា ឧបត្ថម្ភបន្ថែមក្នុង ១ គ្រួសារ ថវិកា ២០,០០០ រៀល ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
107 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
5879 នាក់
ខែនេះ :
32129 នាក់
3 ខែនេះ :
69024 នាក់
សរុប :
759267 នាក់