ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងលំដាប់លេខរៀងបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២ដែលមានការអញ្ជើញចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានពីថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។ក្នុងនាមក្រុមការងារគណបក្ស នាឱកាសនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងសាទរ និងកោតសរសើរដល់ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងអនុវត្តន៍គោលនយោបាយ ផែនការ គណបក្ស ដែលថ្នាក់លើបានប្រគល់ឲ្យសំដៅបម្រើផលប្រយោជន៍ ការពារបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់ ការអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់រោគរាតត្បាតកូវីដ-១៩ និងបញ្ហាអសន្តិសុខមូលដ្ឋាននានា ពិសេសបញ្ហាគ្រឿងញៀន។ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានផ្តាំផ្ញើដល់អ្នកពាក់ព័ន្ធទាំងអស់សូមបន្តអនុវត្តន៍ការងារតាមគោលនយោបាយ និងផែនការដើម្បីចូលរួមថែរក្សា ការពារសន្តិភាព សាមគ្គីភាពផ្ទៃក្នុង មានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍមូលដ្ឋាន ផ្តល់សេវាសាធារណៈឲ្យកាន់តែល្អប្រសើរ ដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ពិសេសរៀបចំផែនការវិធានការឱ្យបានល្អឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ បន្តការអភិវឌ្ឍមូលដ្ឋានឲ្យរីកចម្រើនទៅមុខបានឆាប់រហ័សនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មាននយោបាយដល់ប្រជាពលរដ្ឋចៀសវាងការចាញ់បោកនូវព័ត៌មានយោបាយមិនពិតនានា ចេញពីជនអគតិមួយចំនួនតូចដែលតែងតែបង្កអសន្តិសុខនយោបាយដល់កម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា