ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស
Sat,11 December 2021 (Time 07:06 AM)
ដោយ ៖ (ចំនួនអ្នកអាន: 448នាក់)

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានរំលឹកថា សំណើស្នើសុំ សាងសង់គារសិក្សានេះបានធ្វើឡើងតាំងពីអំឡុងឯកឧត្តម ងួន រតនៈ នៅជាអភិបាលខេត្តបាត់ដំបងមកម្លេះ ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ បានធ្វើឱ្យមានការពន្យាពេលជាបន្តបន្ទាប់។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថានៅកម្ពុជា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ជាប្រមុខ បានខិតខំដាក់ចេញវិធានការនានាប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ តាមរយៈការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងរួមគ្នាអនុវត្តវិធានការការពារខ្លួន ដូចជាវិធានការ៣កុំ ៣ការពារ។

សម្ដេចបន្តថា បន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដែលវ៉ាក់សាំងនេះបានក្លាយជាខែលការពារអាយុជីវិតប្រជាពលរដ្ឋ និងប្រសិនបើមានការឆ្លងក៏មានភាពធូរស្រាល។ សម្ដេចក្រឡាហោម បន្ថែមថា ទន្ទឹមគ្នានេះ កម្ពុជាបានអនុវត្តការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញវិធានការនានា ក្នុងនោះក៏មានវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ផងដែរ។

ឆ្លើយតបនឹងសំណូមពរ និងតម្រូវការចាំបាច់នៃអត្រាសិស្សដ៏ច្រើននៅក្នុងវិទ្យាល័យនេះ សម្ដេចក្រឡាហោម បានប្រកាសសន្យាសាង សង់អគារសិក្សាបន្ថែមទៀត ដោយបានណែនាំឯកឧត្តម ខាន់ ម៉ាណេរ និងឯកឧត្តម សុខ លូ សិក្សាប្លង់ដើម្បីឈានទៅចាប់ផ្ដើមការសាងសង់បន្ទាប់ពីអគារដែលបញ្ចុះបឋមសិលានៅថ្ងៃនេះបានសាងសង់រួចរាល់។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោមឧបនាយរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ឡើងវិញអំពីតួអង្គសំខាន់នៅឃុំសង្កាត់ រួមមានមេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ ស្មៀន និងមេភូមិ ដោយសម្ដេច បានបន្តថាតួអង្គទាំងនេះគឺជាអ្នកនៅក្បែរប្រជាពលរដ្ឋ ពិសេសពាក់ព័ន្ធផ្ទាល់ទៅនឹងការបំរើសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្ដេច ក៏បានលើកឡើងពីការងារកំណែទម្រង់នគរបាល ក្នុងនោះក៏មានប៉ុស្តិ៍រដ្ឋបាលផងដែរ។

វិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង និងត្រូវបានបង្កើតឡើងកាលពីអំឡុងឆ្នាំ១៩៤០។ អគារសិក្សាអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ដែលបញ្ចុះបឋមសិលាសាសង់នាពេលនេះមានចំនួន១ខ្នង កម្ពស់៤ជាន់ ស្មើ៣០បន្ទប់ ចំ

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
606 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9128 នាក់
ខែនេះ :
29484 នាក់
3 ខែនេះ :
93287 នាក់
សរុប :
964580 នាក់