ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីអនុញ្ញាតឲ្យអង្គការក្រុមការងារដោះស្រាយទំនាស់ (ACT) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
Sat,11 December 2021 (Time 07:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 366នាក់)

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីអនុញ្ញាតឲ្យកញ្ញា ស្រី សុធាវី នាយិការអង្គការក្រុមការងារដោះស្រាយទំនាស់ (ACT) និងសហការី បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន ដែលធ្វើឡើងនៅមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី។

កញ្ញា ស្រី សុធាវី នាយិការអង្គការក្រុមការងារដោះស្រាយទំនាស់ (ACT) បានលើកឡើងពីគោលបំណង ក្នុងការជួបពិភាក្សានាពេលនេះ គឺដើម្បីធ្វើការសហការជាមួយមន្ទីរព័ត៌មាន ផ្នែកonline និងការជ្រើសរើសក្រុមគោលដៅ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសារព័ត៌មានសន្តិភាព និងអហិង្សាសម្រាប់គម្រោង ឆ្នាំ២០២២ និងឆ្នាំ២០២៤ នៅខេត្តមណ្ឌលគិរី នាដើមឆ្នាំ២០២២។

កញ្ញា ស្រី សុធាវី បានបន្ថែមថា អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បានធ្វើឡើងលើការងារអភិវឌ្ឍ និងពង្រឹងសមត្ថភាពស្ដីអំពីការកសាងសន្តិភាព និងការបំប្លែងទំនាស់។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ១. ដើម្បីបង្កើនការយល់ដឹងពីសារព័ត៌មានសន្តិភាព ២. កាត់បន្ថយការសរសេរព័ត៌មានបែបហិង្សា ៣. ក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់អ្នកសារព័ត៌មាន។

លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានធ្វើការគាំទ្រ ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសារព័ត៌មានសន្តិភាព និងអហិង្សា នៅក្នុងខេត្តមណ្ឌលគិរី នាពេលខាងមុខ។ ទន្ទឺមនោះលោកប្រធានមន្ទីរ ក៏បានណែនាំដល់អង្គការក្រុមការងារដោះស្រាយទំនាស់ ត្រូវសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឲ្យដំណើរការបើកវគ្គបណ្តុះបណ្តាលទទួលបានលទ្ធផលល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
374 នាក់
ម្សិលមិញ :
709 នាក់
សប្តាហ៍នេះ :
7154 នាក់
ខែនេះ :
33262 នាក់
3 ខែនេះ :
68665 នាក់
សរុប :
760850 នាក់