ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលរងខេត្តស្វាយរៀងអញ្ជើញជួបជាមួយប្រជាពលរដ្ឋដើម្បីដោះស្រាយផលប៉ះពាល់ការពង្រីកផ្លូវនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង
Tue,14 December 2021 (Time 08:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 387នាក់)

ខេត្តស្វាយរៀង ៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចុះជួបជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយផលប៉ះពាល់ការពង្រីកផ្លូវនៅភូមិចុងព្រែកសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

អញ្ជើញចូលរួមនៅក្នុងពិធីនេះមាន លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ លោកអភិបាលរងក្រុងស្វាយរៀង លោកប្រធានការិយាល័យភូមិបាល ក្រុង លោកចៅសង្កាត់ ព្រមទាំង ប្រជាពលរដ្ឋដែលមានការប៉ះពាល់ ដីចំណីផ្លូវ ជាច្រើនគ្រួសារផងដែរ។

នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីការអភិវឌ្ឍនៅតាមទីប្រជុំជន តែងតែមានការប៉ះពាល់ ដោយជៀសមិនផុតនោះទេ ដូច្នេះហើយ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការយោគយល់ចំពោះអាជ្ញាធរ ដោយហេតុថា នាពេលបច្ចុប្បន្ននេះប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហេតុដូច្នេះហើយ ដើម្បីឲ្យទីប្រជុំជន មានសោភ័ណភាពស្រស់បំព្រង រាល់ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវតែមានការកែលម្អ ដោយមិនអាចខ្វះបាននោះដែរ។

លោក ហែម ពិសិដ្ឋ បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា រាល់ការសាងសង់សំណង់រឹងត្រូវតែសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ ហើយចំពោះសំណង់ធម្មតាក៏ត្រូវតែមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរដើម្បីងាយស្រួលទៅថ្ងៃខាងមុខ ប្រសិនបើរដ្ឋត្រូវការរុះរើសំណង់ទាំងនោះជៀសវាងការខូចខាត ជាយថាហេតុនាំឲ្យបងប្អូនប្រជាពលរដ្ឋយើងខាតបង់នូវថវិកា ខាតទាំងពេលវេលា និងខូចទាំងសំណង់ទាំងនោះថែមទៀតផង។

លោកអភិបាលរងខេត្ត ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ដើម្បី កុំឲ្យមានជំងឺដង្កាត់ផ្សេងៗ ជាពិសេស គឺជំងឺកូវីដ១៩ នេះតែម្តង ដោយត្រូវចូលរួម អនុវត្ត វិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ គឺ ៣ការពារ ៣កុំ និង២ចូលរួម។

សូមបញ្ជាក់ផងដែរថា នាពេលឆាប់ៗខាងមុខនេះ ភូមិចុងព្រែកសង្កាត់ស្វាយរៀង រដ្ឋបាលខេត្តនឹងធ្វើការស្ថាបនាផ្លូវក្រាលបេតុងអាមេមួយខ្សែ មានប្រវែងជាង៨០០ម៉ែត្រ ដោយផ្លូវមួយខ្សែនោះ គិតទាំងតួផ្លូវ និងចំណីផ្លូវមានទទឹងសរុប២០ម៉ែត្រ សម្រាប់ជាចំណងដៃថ្មីដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកប្រើប្រាស់ផ្លូវ ក្នុងភូមិចុងព្រែកសង្កាត់ស្វាយរៀងក្រុងស្វាយរៀង៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
447 នាក់
ម្សិលមិញ :
709 នាក់
សប្តាហ៍នេះ :
7227 នាក់
ខែនេះ :
33335 នាក់
3 ខែនេះ :
68738 នាក់
សរុប :
760923 នាក់