ថ្ងៃច័ន្ទ ទី២០ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អ្នកគ្រូ និងសិស្សានុសិស្សនៅមណ្ឌលកុមារកំព្រាខេត្ដស្វាយរៀងទទួលអំណោយពីសប្បុរសជននៅក្រុងបាវិត
Tue,14 December 2021 (Time 08:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 504នាក់)

ខេត្តស្វាយរៀង ៖ លោក គីម ផៃ តំណាងលោកស្រី កែវ ណារី ម្ចាស់សណ្ឋាគារ ណារីស្វីត សិ្ថតនៅក្រុងបាវិត ខេត្តស្វាយរៀងនៅរសៀលថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ ២០២១នេះ បាននាំអំណោយរបស់លោកស្រីយកមកចែកជូនដល់លោកអ្នកគ្រូនិងក្មួយៗសិស្សានុសិស្សសរុបចំនួន៥០នាក់ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រាក្រុងស្វាយរៀង ខេត្ដស្វាយរៀង ។

លោក គីម ផៃ បានមានប្រសាសន៍ឲ្យដឹងថាៈ កន្លងមកដោយមើលឃើញការលំបាករបស់អ្នកគ្រូនិងក្មួយៗសិស្សានុសិស្ស ទាំងនោះមានការខ្វះខាត ទើបលោកស្រីបានយកអំណោយ និងថវិកាមួយចំនួនមកចែកជូនដល់អ្នកគ្រូនិងក្មួយៗសិស្សានុសិស្ស ទាំងអស់នៅពេលនេះ ។ ហើយអំណោយទាំងអស់នេះពិតមែនតែមានចំនួនតិចតួចក៏ដោយ តែវាអាចជួយសម្រាលនិងបានរំលែក ការលំបាកខ្វះខាតរបស់អ្នកគ្រូនិងក្មួយៗសិស្សានុសិស្ស នៅក្នុងមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង ទាំងអស់បានមួយរយៈខ្លីផងដែរ ។

លោក គីម ផៃ ក៏បានសំណូមពរដល់អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់សុខាភិបាល (៣កុំ ៣ការពារ ២ចូលរួម) ហើយត្រូវមានអនាម័យជានិច្ចដើម្បីការពារនូវជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតនៅលើពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរ។

អំណោយដែលនាំយកមកចែកជូនដល់អ្នកគ្រូនិងក្មួយៗសិស្សានុសិស្ស និងមណ្ឌលកុមារកំព្រា ទទួលបានអំណោយមាន ៖ អង្ករ១តោនស្មើ៤០បេតូច ,មី៥កេសធំ ,ទឹកត្រី១០យួរ ,ទឹកស៊ីអ៊ីវ១០យួរ, ត្រីខកំប៉ុង១០យួរ, សារ៉ុង, ភួយ សៀវភៅ, ប៊ិច និងថវិកា៣លានរៀលថែមទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
689 នាក់
ម្សិលមិញ :
933 នាក់
សប្តាហ៍នេះ :
4359 នាក់
ខែនេះ :
31965 នាក់
3 ខែនេះ :
123528 នាក់
សរុប :
1340514 នាក់