ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តប្រគល់ប្រាក់មរណៈសង្គ្រោះរបស់សមាគមអតីតយុទ្ធជនជូនគ្រួសារសព លោក រោជ ចក់ នៅក្រុងសែនមនោរម្យ
Tue,14 December 2021 (Time 08:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 352នាក់)

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការប្រតិបត្តិការសឹករងមណ្ឌលគិរី និងលោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច បានអញ្ជើញចូលរួមរំលែកនូវមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព និងប្រគល់ប្រាក់មរណៈសង្គ្រោះ របស់សមាគមអតីតយុទ្ធជនចំនួន ៤.០០០.០០០រៀល (បួនលានរៀល) ជូនដល់គ្រួសារសព នៅគេហដ្ឋានរបស់សពស្ថិតនៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

សូមបញ្ជាក់ផងដែរថា លោក រោជ ចក់ មានតួនាទីជាប្រធានគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ យ៉ូកណាមរ៉ាម នៃមន្ទីរបរិស្ថានខេត្ត បានទទួលមរណភាពដោយគ្រោះថ្នាក់ចររាចរណ៍ នាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៧.៣០នាទី នៅភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2068 នាក់
ម្សិលមិញ :
472 នាក់
សប្តាហ៍នេះ :
9105 នាក់
ខែនេះ :
35184 នាក់
3 ខែនេះ :
70004 នាក់
សរុប :
763016 នាក់