ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ថង សាវុន ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី អាណត្តិទី៥ជាផ្លូវការ
Tue,14 December 2021 (Time 08:09 AM)
ដោយ ៖ (ចំនួនអ្នកអាន: 310នាក់)

ខេត្តមណ្ឌលគិរី ៖ នាសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរីបានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដែលមានឯកឧត្តម ថង សាវុន ជាប្រធានគណៈកម្មាធិការសាខា នៅក្នុងអាណត្តិទី៥។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូហ្ស៊ូម ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវ និងឯកឧត្តម អគ្គលេខាធិការង កក្រក ទាំង២ គណៈកម្មាធិការសាខា អនុសាខា មន្ត្រីទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា តំណាងយុវជនកាកបាទក្រហម និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។

ជាកិច្ចចាប់ផ្តើមសាខា មានមតិស្វាគមន៍របាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២១ ជាកិច្ចបន្តលោកជំទាវ អគ្គលេខាធិការរងទី១ បានអានសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ និងកែសម្រួលតួនាទី ភារកិច្ចគណៈកម្មាធិការសាខា កក្រក ខេត្តមណ្ឌលគិរីអាណត្តិទី៥។

ឆ្លើយតបនឹងការផ្តល់ទំនុកចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាថ្មីបានប្ដេជ្ញាចិត្តប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើម្បីបំពេញភារកិច្ចមនុស្សធម៌ និង រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវតួនាទី ភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា រួមគ្នាដោះស្រាយបញ្ហាប្រឈមដោយស្មារីទទួលខុសត្រូវខ្ពស់។ ពិសេស បង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីគ្រប់មជ្ឈដ្ឋាន ក្នុងបុព្វហេតុមនុស្សធម៌ ប្រមូលកម្លាំងដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះ។

មានប្រសាសន៍នាឱកាសនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់អង្គពិធីទាំងមូល និងបានកោតសរសើរចំពោះសកម្មមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដែលតែងតែបានឆ្លើយតបដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។ លោកជំទាវ បានណែនាំ តម្រង់ទិសបន្ថែមសុំឲ្យគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដែលមាន ឯកឧត្តម ថង សាវុន ជាប្រធាន ត្រូវខិតខំប្រឹងប្រែងជួយសាខា ពង្រឹងភាពជាម្ចាស់លើគ្រប់វិស័យការងារ និងបន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរស្ថាប័ន អង្គភាព អង្គការជាតិ អន្តរជាតិ ក្នុងបុព្វ ហេតុ មនុស្សធម៌ គិតគូរដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ឱ្យបានល្អ និងកាន់តែប្រសើរជាងមុន ក្នុងការបន្តដឹកនាំសាខា កក្រក ខេត្តមណ្ឌលគិរី ក្នុងអាណត្តិទី៥នេះ។

នាឱកាសនោះ ឯកឧត្តម ថង សាវុន បានផ្តល់ប័ណ្ណថ្លែងអំណរគុណ និងលិខិតថ្លែងអំណរគុណដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តនាពេលកន្លងមក៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
472 នាក់
ម្សិលមិញ :
709 នាក់
សប្តាហ៍នេះ :
7252 នាក់
ខែនេះ :
33360 នាក់
3 ខែនេះ :
68763 នាក់
សរុប :
760950 នាក់