ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ហ៊ុន ម៉ានី ៖ ពហុកីឡដ្ឋានជាតិ «មរតកតេជោ» នឹងក្លាយជាកម្លាំងជំរុញទឹកចិត្ត ដ៏មហិមាដល់កីឡាករក្នុងការប្រឹងប្រែងដើម្បីដណ្តើមជោគជ័យ
Sun,19 December 2021 (Time 08:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 627នាក់)

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា ពហុកីឡដ្ឋានជាតិ «មរតកតេជោ» នឹងក្លាយជាកម្លាំងជំរុញទឹកចិត្តដ៏មហិមាដល់កីឡាករ កីឡាការិនីទាំងអស់ក្នុងការប្រឹងប្រែងដើម្បីដណ្តើមជោគជ័យក្នុងវិញ្ញាសារប្រកួតរបស់ខ្លួន។

តាមរយៈទំព័រ Facebook នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖ «សមិទ្ធផលដ៏ត្រចះត្រចង់មួយទៀតក្នុងវិស័យកីឡាបានលេចត្រដែតរូបរាងជាផ្លូវការហើយនាថ្ងៃនេះ។ ស្ថិតក្នុងបរិយាកាសដ៏សែនរំភើបរីករាយប្រកបដោយក្តីមោទនៈនេះ ខ្ញុំក៏ដូចជាពលរដ្ឋកម្ពុជាទាំងអស់គ្នា សូមសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ មាតុភូមិ និងប្រជាជន ហើយដែលពហុកីឡដ្ឋានជាតិ «មរតកតេជោ» នេះជាតឹកតាងមួយ»។

ឯកឧត្តមបានគូសបញ្ជាក់ថា ផ្អែកលើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងចក្ខុវិស័យវែងឆ្ងាយ កម្ពុជាបានធ្វើដំណើរយ៉ាងស្វាហាប់ឈានមកដល់ចំណុចនេះ ពោលគឺការឈោងចាប់ឧត្តមភាពក្នុងវិស័យកីឡា ស្របពេលដែលសេដ្ឋកិច្ចជាតិ ជីវភាពប្រជាជនមានការកើនឡើងមកដល់កម្រិតមួយ ដែលអនុញ្ញាតឱ្យយើងអភិវឌ្ឍខ្លួនបន្ថែមក្នុងផ្នែកផ្សេងៗ រួមមានកីឡាផងដែរ។

បន្ថែមពីនេះ ឯកឧត្តម ហ៊ុ ន ម៉ានី បានបន្តថា ជាមួយនឹងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្តនេះ ព្រះរាជាណាចក្រកម្ពុជាក៏បាន និងកំពុងហ្វឹកហាត់ ដុសខាត់ សម្រិតសម្រាំងសមត្ថភាពកីឡាករ កីឡាការិនី សម្រាប់ត្រៀមលក្ខណៈដើម្បីជ័យជំនះក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះ ឯកឧត្តម បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖ «ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា ពហុកីឡដ្ឋានជាតិ «មរតកតេជោ» នឹងក្លាយជាកម្លាំងជំរុញទឹកចិត្តដ៏មហិមាដល់បងប្អូនកីឡាករ កីឡាការិនីទាំងអស់ក្នុងការប្រឹងប្រែងដើម្បីដណ្តើមជោគជ័យក្នុងវិញ្ញាសារប្រកួតរបស់ខ្លួន។ បងប្អូនត្រូវមានជំនឿជាក់លើខ្លួនឯង ដូចដែលពួកយើងជឿជាក់មកលើបងប្អូនដូច្នេះដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
63 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
7762 នាក់
ខែនេះ :
32231 នាក់
3 ខែនេះ :
120699 នាក់
សរុប :
1357957 នាក់