ខេត្តព្រះសីហនុ ៖ ការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល៥ថ្ងៃ លើផ្ទៃសាគរនាតំបន់ឆ្នេរសុខា ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ៨គ្រឿង រួមមាន មេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ៣។ព្រឹត្តិការណ៍ប្រចាំតំបន់នេះ បានចាប់ផ្ដើមការប្រកួតផ្លូវការពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូនេះ (លើកលែងថ្ងៃទី១៦-ធ្នូ ត្រូវបានគណៈកម្មការលុបចោលការប្រកួត ព្រោះខ្យល់មិនគ្រប់គ្រាន់ស្របតាមស្ដង់ដារ) ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ២៧នាក់ មកពី ៣ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា សិង្ហបុរី (សហម្ចាស់ផ្ទះ) និងម៉ាឡេស៊ី។សរុបលទ្ធផលបច្ចេកទេស នៃការប្រកួតលើវិញ្ញាសាចំនួន ៥ រួមមាន ៖១-វិញ្ញាសា RS:One មានបេក្ខភាពប្រកួត ៥រូប (កម្ពុជា ៣រូប)– លេខ១ កម្ពុជា ឈ្មោះ ប៉ាល់ សីលា– លេខ២ កម្ពុជា ឈ្មោះ សែម ប្រុសពៅ– លេខ៣ កម្ពុជា ឈ្មោះ ហេន សុភី២-វិញ្ញាសា ILCA6 មានបេក្ខភាពប្រកួត ៥រូប (កម្ពុជា ២រូប)+ ប្រភេទ Overall (បុរស-នារី)– លេខ១ សិង្ហបុរី ឈ្មោះ Lim Khoon Leng– លេខ២ សិង្ហបុរី ឈ្មោះ Fong Jun Ray– លេខ៣ សិង្ហបុរី ឈ្មោះ Cheung Kai Jeng Keenan+ ប្រភេទបុរស– លេខ១ សិង្ហបុរី ឈ្មោះ Lim Khoon Leng– លេខ២ សិង្ហបុរី ឈ្មោះ Fong Jun Ray– លេខ៣ សិង្ហបុរី ឈ្មោះ Cheung Kai Jeng Keenan(កីឡាករកម្ពុជា ២រូប ទទួលបានលេខ៤ និងលេខ៥)៣- វិញ្ញាសា ILCA7 មានបេក្ខភាពប្រកួត ៣រូប (កម្ពុជា ២រូប)– លេខ១ ម៉ាឡេស៊ី ឈ្មោះ Asyraaf Bin Mokhtar– លេខ២ កម្ពុជា ឈ្មោះ ញូវ ចាន់– លេខ៣ កម្ពុជា ឈ្មោះ ឡុច ដារ៉ុង៤- វិញ្ញាសា Techno 293 មានបេក្ខជនប្រកួត ៨រូប (កម្ពុជា ៥រូប)+ ប្រភេទ Overall (បុរស-នារី)– លេខ១ សិង្ហបុរី ឈ្មោះ David Ng Tiong Gee– លេខ២ កម្ពុជា ឈ្មោះ កែវ ភារុណ– លេខ៣ សិង្ហបុរី ឈ្មោះ Angel Chew+ ប្រភេទយុវជន– លេខ១ សិង្ហបុរី ឈ្មោះ David Ng Tiong Gee– លេខ២ កម្ពុជា ឈ្មោះ កែវ ភារុណ– លេខ៣ កម្ពុជា ឈ្មោះ កែវ ភានុន៥-វិញ្ញាសា ILCA4 មានបេក្ខជនប្រកួត ៣រូប (មិនមានកីឡាករកម្ពុជាទេ)– លេខ១ សិង្ហបុរី ឈ្មោះ Russell Auggustine Yom– លេខ២ ម៉ាឡេស៊ី ឈ្មោះ Muhammad Asawa Iqbal Bin Adam– លេខ៣ សិង្ហបុរី ឈ្មោះ Nadine SNG Wen Ting ៕ប្រភពពី៖ Cambodia 2023
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា