ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោកជំទាវ ខាំ សុភាព អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២១-២០២៥
Sun,19 December 2021 (Time 08:09 AM)
ដោយ ៖ (ចំនួនអ្នកអាន: 278នាក់)

ខេត្តក្រចេះ ៖ នារសៀលថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ខាំ សុភាព គណៈអភិបាលរងខេត្តក្រចេះបានអញ្ជើញដឹកនាំកិច្ចប្រជុំមួយស្តីពីពិនិត្យពីវឌ្ឍនភាព វាយតម្លៃការងារចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២១-២០២៥ សម្រាប់បេក្ខភាពក្រុងក្រចេះ។

កិច្ចប្រជុំនេះផងដែរ ប្រព្រឹត្តទៅនៅសាលប្រជុំមេគង្គសាលាខេត្ត និងមានការចូលរួមពីសំណាក់លោក លោកស្រី ជាអភិបាលរងក្រុង លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អង្គភាពពាក់ព័ន្ធរួមនិងចៅសង្កាត់ទាំង៥ ក្នុងក្រុងក្រចេះ។

នាឱកាសនោះ លោកជំទាវ ខាំ សុភាព បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិគ្រោះយោបល់ពិភាក្សាលើបញ្ហាមួយចំនួនដែលក្រុងក្រចេះជាបេក្ខភាពក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២១-២០២៥ ។ លោកជំទាវបានមាប្រសាសន៍ថា យើងនៅមានចំណុចខ្វះខាតផ្នែកទិន្នន័យសម្រាប់ការបញ្ចូលបន្ថែមជាឯកសារសម្រាប់អនុវត្តនាពេលខាងមុខ។

តាមរយៈកិច្ចប្រជុំនេះផងដែរ លោកជំទាវបានបញ្ជាក់ថា វាជាស្មារតីរួមរវាងមន្ទីរ និងអង្គភាពដែលបានប្តេជ្ញាចិត្តរួមគ្នាមួយនិងក្រុងក្រចេះ ហើយក៏ជាបេក្ខភាពចូលរួមក្នុងការរៀបចំជាឯកសារបានទាន់ពេលវេលាដើម្បីដាក់បញ្ចូលក្នុងការប្រឡងប្រណាំងទីក្រុងស្អាតនាពេលខាងមុខ។

ជាថ្មីម្តងទៀត លោកជំទាវ ខាំ សុភាព បានបញ្ជាក់ថា កិច្ចការងារប្រឡងប្រណាំងទីក្រុងស្អាត វាមិនមែន ជាកិច្ចការរបស់មន្ទីរទេសចរណ៍ ឬក៏សាលាក្រុងតែម្នាក់ឯងនោះទេ គឺវាទាមទារគ្រប់ភាគីទាំងអស់ រួមទាំងមន្ទីរ អង្គភាពជុំវិញខេត្តសហការផងដែរ ទើបការងារទទួលបានភាពជោគជ័យ និងទទួលបាននូវជ័យលាភ័យ រំដួល៣ទង សម្រាប់ខេត្តក្រចេះរបស់យើង។

ជាមួយគ្នានេះ លោកជំទាវអភិបាលរងខេត្តបានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធ និងមន្ទីរ អង្គភាពត្រូវធ្វើជាគំរូ សម្រាប់ប្រជាពលរដ្ឋក្នុងបរិវេណប្រកបការងារប្រចាំថ្ងៃរបស់ខ្លួន និងត្រូវចូលរួមធ្វើអនាម័យនៅតាមដងផ្លូវ និងមុខកន្លែងធ្វើការផងដែរ ទាំងអស់នេះកើតចេញពីមនសិការបស់យើងទាំអស់គ្នា ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
534 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6744 នាក់
ខែនេះ :
35954 នាក់
3 ខែនេះ :
69799 នាក់
សរុប :
764273 នាក់