ខេត្តមណ្ឌលគិរី ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានមានប្រសាសន៍ ក្នុងពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីរផែនការខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងប្រធានមន្ទីរផែនការមកពីបណ្តាខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានមានប្រសាសន៍ ថ្លែងនូវការកោតសរសើរចំពោះប្រធានមន្ទីរផែនការចាស់ ដែលកន្លងមក បានខិតខំយកចិត្តទុកដាក់ដឹកនាំគ្រប់គ្រង និងបំពេញតួនាទីភារកិច្ច នៅក្នុងអង្គភាព ទទួលបានលទ្ធ ផលល្អប្រសើរ។ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលដៅអភិវឌ្ឍន៍សហសតវត្សរ៍កម្ពុជា តាមរយៈផែនការយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ ដូច្នេះមន្ទីរផែនការត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការរៀបចំចងក្រងផលិតឯកសារព័ត៌មាន ស្ថានភាព ឯកសារពន្ទុវិស័យ ឯកសារអត្រាភាពក្រីក្រ សម្របសម្រួលការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៃផែនការវិស័យ ផែនការមូលដ្ឋាន និងសម្របសម្រួលគាំទ្រដំណើរការសិក្ខាសាលាសមាហរកម្មផែនការថ្នាក់ ក្រុង ស្រុក។ជាមួយគ្នានេះ មន្រ្តីនៃមន្ទីរផែនការ ត្រូវយល់ដឹងឲ្យកាន់តែស៊ីជម្រៅក្នុងកិច្ចការទាំងនេះ នឹងត្រូវខិតខំ បង្កើនឲ្យកាន់តែខ្លាំងក្លា ធានាបាននូវប្រសិទ្ធភាពការងារ និងអនុវត្តឲ្យបានសមស្របទៅតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ។ ទន្ទឹមនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានណែនាំដល់លោកស្រី ប្រធានមន្ទីរថ្មីនាពេលនេះ ក៏ដូចជាមន្រ្តីក្រោមឳវាទ ត្រូវខិតខំបំពេញការងារឲ្យបានល្អប្រសើរ មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងចេះសហការជាមួយស្ថាប័ននានាឲ្យបានទូលំទូលាយ និងទទួលបានជោគជ័យ រាល់ភារកិច្ច និងកាតព្វកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ជាពិសេស លើវិស័យផែនការ និងស្ថិតិ។ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ ថ្លែងនូវអំណរសាទរ ចំពោះលោកស្រី ប៉ុល វ៉ាន្នីដា ដែលថ្នាក់ដឹកនាំក្រសួងផែនការ ផ្តល់ទំនុកចិត្ត តែងតាំងជាប្រធានមន្ទីរផែនការខេត្ត ដើម្បីបន្តវេនដឹកនាំអង្គភាព។ ឯកឧត្តម ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់យកខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់បន្លែ និងផ្លែឈើសម្រាប់បំពេញតម្រូវការក្នុងប្រទេស និងការឈានដល់ការនាំចេញទៅក្រៅប្រទេស។លោកស្រី ប៉ុល វ៉ាន្នីដា ជាប្រធានមន្ទីរផែនការ ដែលទើបឡើងថ្មី មានមតិប្តេជ្ញាចិត្តថា នឹងគោរព គាំទ្រ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ខិតខំបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ លើកកម្ពស់ចំណងសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងខិតខំបំពេញភារកិច្ចនានា ដែលក្រសួងក៏ដូចជាខេត្ត បានប្រគល់ជូន។នាឱកាសនោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ រួមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យអគារមន្ទីរផែនការខេត្តមណ្ឌលគិរី។សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីរផែនការខេត្តមណ្ឌលគិរី តែងតាំងលោកស្រី ប៉ុល វ៉ាន្នីដា ជាប្រធានមន្ទីរ នៃមន្ទីរផែនការខេត្តមណ្ឌលគិរី ជំនួសលោក ហ៊ុន វណ្ណារ៉ា ដែលនឹងត្រូវចូលនិវត្តន៍៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា