ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេច ស ខេង ៖ អំពើជួញដូរមនុស្ស ជាអំពើសាហាវព្រៃផ្សៃ និងជាទាសករបែបថ្មី ដែលរដ្ឋាភិបាលមិនអាចទុកឱ្យប្រជាពលរដ្ឋវេទនានោះទេ
Tue,21 December 2021 (Time 08:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 341នាក់)

ខេត្តបាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានមានប្រសាសន៍ថា «អំពើជួញដូរមនុស្សជាអំពើសាហាវព្រៃផ្សៃ ជាទាសករបែបថ្មី ដែលយើងមិនអាចបណ្តែតបណ្តោយ និងទទួលយកបាន ហើយរាជរដ្ឋាភិបាលក៏មិនអាចទុកឱ្យប្រជាពលរដ្ឋវេទនានោះទេ»។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍យ៉ាងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា ថ្វីត្បិតតែអគារមណ្ឌលទទួលពលករកំរៀងនេះមិនសូវធំ តែអគារនេះមានតម្លៃធំធេងណាស់ គ្រប់គ្រាន់ដែលអាចបង្ហាញពីការយកចិត្តទុកដាក់ និងជាការបញ្ជាក់យ៉ាងច្បាស់អំពីឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ប្រភេទ និងពលរដ្ឋដែលគ្រោះថ្នាក់ដោយសារការជួញដូរ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នៅពេលបច្ចុប្បន្ន អគារមណ្ឌលទទួលពលករមាននៅខេត្តបាត់ដំបងមួយកន្លែង និងនៅខេត្តបន្ទាយមានជ័យមួយកន្លែងទៀត ក្នុងករណីចាំបាច់ ស្របតាមឆន្ទៈនយោបាយក្នុងការជួយសង្គ្រោះពលកររងគ្រោះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) អាចពិនិត្យលទ្ធភាពកសាងនៅអគារមណ្ឌលបន្ថែមទៀត ដូចជាក្នុងខេត្តឧត្តរមានជ័យជាដើម។

ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរចំពោះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ក្រោមការដឹកនាំរបស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) និងសហការី ដែលបានសម្របសម្រួលយ៉ាងរលូន ជាមួយរដ្ឋបាលខេត្ត-ស្រុក និងអង្គការដៃគូនានា ក្នុងការធ្វើឱ្យសម្រេចនូវរូបរាងអគារទទួលពលករនេះឡើង ព្រមទាំងបន្តសហការ ក្នុងការផ្តល់សេវាចាំបាច់នានាតាមការគ្រោងទុកបានយ៉ាងល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
138 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
5910 នាក់
ខែនេះ :
32160 នាក់
3 ខែនេះ :
69055 នាក់
សរុប :
759298 នាក់