ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តក្រចេះរៀបចំកិច្ចប្រជុំជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងវិស័យឯកជន និងពិព័រណ៍ការងារផលិតផលក្រុមហ៊ុន អ.អឹម អេ ខេមបូឌា
Thu,23 December 2021 (Time 08:26 AM)
ដោយ ៖ (ចំនួនអ្នកអាន: 378នាក់)

ខេត្តក្រចេះ ៖ នៅថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញចូលរួមបើកអង្គប្រជុំជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរួមនិងវិស័យឯកជន ជាមួយ និងពិព័រណ៍ការងារផលិតលរបស់ក្រុមហ៊ុន អ. អេ. អឹម ខេមបូឌា ដែលប្រព្រឹត្តទៅនៅសាលាមហោស្រពខេត្តក្រចេះ។

ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្ត លោកជំទាវជាគណៈអភិបាលរងខេត្តក្រចេះ លោក លោកស្រី ជាអភិបាល អភិបាលរងក្រុង ស្រុកទាំង៦ក្នុងខេត្ត លោក លោកស្រី ជាប្រធានអនុប្រធានមន្ទីរ ចំណុះឲ្យសាលាខេត្ត លោក លោកស្រីតំណាងក្រុមហ៊ុន រួមនិងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណជាង២០០នាក់ផងដែរ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ថា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាវិស័យមួយត្រូវបានយកចិត្តទុកដាក់ រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ហើយវិស័យនេះបានជំរុញអោយមានការអភិវឌ្ឍន៍ ផ្នែកវិស័យឯកជន និងបានចូល រួមចំណែកធ្វើឲ្យមានការកើនឡើង នូវកំណើនសេដ្ឋកិច្ចជាតិតាមរយៈកម្លាំងពលកម្មដែលមានជំនាញ និងការរីកដុះដាលនៃរោងចក្រ សហគ្រាស សិប្បកម្ម ភោជនីយដ្ឋាន សណ្ឋាគារ និងក្រុមហ៊ុនឯកជនមួយចំនួនធំទៀតផងដែរ ហើយការរីកចំរើននៃវិស័យឯកជនទាំងនោះបាន វាអាស្រ័យដោយមាន កំលាំងពលកម្ម មានធនធានមនុស្សប្រកបដោយចំណេះដឹង និងជំនាញពិតប្រាកដមួយ ដើម្បីធានាបាននូវការផលិត និងកិច្ចដំណើរការរបស់រោងចក្រ សហគ្រាសឲ្យមានសកម្មភាពរស់រវើកជាប់ជានិរន្ត ប្រកបដោយចីរភាព និងកំណើន។

ឯកឧត្តមបន្តថា នៅពេលដែលកិច្ចសហការល្អរវាងវិស័យឯកជន និងវិស័យសាធារណៈធ្វើបានល្អ យើងនឹងទទួលបាននូវភាពឈ្នះចំនួន៤គឺ ទី១ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនឹងអនុវត្តកម្មវិធីសិក្សាមួយដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សាការងារទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត ទី២ ក្រុមហ៊ុនឬសហគ្រាសអស់លោក លោកស្រីនឹងទទួលបាននូវកម្លាំងពលកម្មល្អ បង្កើនផលិតភាពការងារ និងប្រាក់ចំណេញខ្ពស់ នោះជាអ្វីដែលក្រុមហ៊ុនទាំងអស់ប្រាថ្នាចង់បាន ទី៣ ប្រជាពលរដ្ឋរបស់យើងលោកមានជំនាញវិជ្ជាជីវៈពិតប្រាកដ មានការងារ និងប្រាក់ចំណូលស្ថិតស្ថេរ កាត់បន្ថយបាននូវចំណាកស្រុកដោយប្រថុយប្រថាន កាត់បន្ថយនូវអំពើចោរកម្ម និងការប្រព្រឹត្តបទល្មើសផ្សេងៗ ចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងទី៤ ក្រុមហ៊ុនមានដំណើរការល្អ មានប្រាក់ចំណេញកើនឡើង ប្រជាពលរដ្ឋមានការងារ និងប្រាក់ចំណូលស្ថិតស្ថេរ លោក អ.អិម.អេ.ខេមបូឌា និងអង្គការ ស្វីសខន់ថាក់ ដែលមានកិច្ចសហការយ៉ាងល្អ ជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ និងបន្តពង្រីកកិច្ចសហការជាមួយគ្នា នូវការងារមួយចំនួនទៀតតាមដែលអាចធ្វើបាន ដូចជាការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ក្រុមហ៊ុនលើវិស័យនិងការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
173 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8695 នាក់
ខែនេះ :
29051 នាក់
3 ខែនេះ :
92854 នាក់
សរុប :
964147 នាក់