ខេត្តមណ្ឌលគិរី ៖ ផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ជាគម្រោងប្រើប្រាស់ថវិការដ្ឋបាលស្រុកស្រុកកែវសីមា ដែលមានបណ្តោយប្រវែង ៤៩០០ម៉ែត្រ ទទឹងខ្នងទំហំ៥ម៉ែត្រត្រូវបានបើកការដ្ឋានដើម្បីជួសជុលឡើងវិញជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចក់ចារ (ឧបសម័្ពន្ធអំពូយ) ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ពិធីនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក អ៊ុយ ម៉ៅ សមាជិកក្រុមប្រឹក្សាស្រុក ស្រុកកែវសីមាខេត្តមណ្ឌលគិរី និងមានការចូលរួម កម្លាំងជំនាញ ស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា លោកមេឃុំ លោកនាយករងប៉ុស្តិ៍ លោកមេភូមិ លោកប្រធានសហគមន៍ និងមានការចូលរួមអបអរសាទរពីបង ប្អូន ប្រជាពលរដ្ឋផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា