ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ស.ស.យ.ក ខេត្តព្រះសីហនុប្រជុំពង្រឹងរចនាសម្ព័ន្ធ និងត្រៀមរៀបចំកម្មវិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា
Fri,24 December 2021 (Time 07:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 595នាក់)

ខេត្តព្រះសីហនុ ៖ លោក ស្រ៊ុន ស្រ៊ន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពង្រឹងរចនាសម្ព័នសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ និងប្រជុំត្រៀមរៀបចំកម្មវិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ខាងមុខ។ កិច្ចប្រជុំមានគោលបំណងពង្រឹងរចនាសម្ព័ន្ធ ស.ស.យ.ក ខេត្តព្រះសីហនុ ដែលបានខកខានជួបជុំកន្លងមក ដោយសារតែជួបវិបត្តិជំងឺកូវីដ-១៩ ។

លោក ស្រ៊ុន ស្រ៊ន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុបានវាយតម្លៃខ្ពស់ចំពោះកាចូលរួមរបស់គណៈកម្មាធិការ ស.ស.យ.ក ខេត្ត របស់យើងសាខាក្រុង-ស្រុក មន្ទីរការងារ អង្គភាព ឃុំ-សង្កាត់ដែលបានបំពេញតួនាទីភារកិច្ចក្នុងការចូលរួមគ្រប់សកម្មភាពការងារសង្គម ពិសេសក្នុងបរិបទកូវីដ-១៩ ការចែក រំលែកការ លំបាកខ្វះខាតដល់ជនរងគ្រោះ ជនងាយរងគ្រោះ និងគ្រោះធម្មជាតិនានាក្នុងមូលដ្ឋានបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកប្រធានបានណែនាំឲ្យ ស.ស.យ.ក ខេត្ត ក្រុង-ស្រុក មន្ទីរអង្គភាព ឃុំ-សង្កាត់គ្រប់ជាន់ថ្នាក់ គ្រប់សកម្មភាពនានា នៅគ្រប់មូលដ្ឋានមិនអាចខ្វះបានពីការចូលរួមរបស់សមាជិក សមាជិកា ស.ស.យ.ក របស់យើងបានទេ ដែលនេះជាការផ្តល់ជាកម្លាំងកាយ-ចិត្តសម្រាប់សមាជិករបស់យើងក្នុងការធ្វើសកម្មភាពជួយសម្របសម្រួលដោះស្រាយបញ្ហា និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានប្រសិទ្ធភាពកាន់តែខ្ពស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
528 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8227 នាក់
ខែនេះ :
32696 នាក់
3 ខែនេះ :
121164 នាក់
សរុប :
1358422 នាក់