គណបក្សប្រជាជនកម្ពុជាចេញសេចក្តីប្រកាសអំពីលទ្ធផលននៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសអំពីលទ្ធផលននៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ របស់ខ្លួន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ ដោយបានសម្រេចលើរបៀបវារៈចំនួន៤។
សន្និបាតនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល។ អញ្ជើញចូលរួមក្នុងសន្និបាតនេះមានសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាលចំនួន៧៧៥រូប លើបរិមាណរួម៨៦៥រូប៕