ខេត្តព្រះសីហនុ ៖ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់ នៅក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ដោយមានចូលរួមពី លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ចៅសង្កាត់ មន្ត្រីរដ្ឋបាលក្រុង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅទីតាំងឆ្នេរខ្សាច់ក្បែរភោជនីយដ្ឋាន Lemon Grass ក្នុងបរិវេណសណ្ឋាគារឆ្នេរសុខា។លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា កម្មវិធីអប់រំផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ ការយល់ដឹងអំពីតម្រូវការ គុណប្រយោជន៍ ភាពចាំបាច់នៃប្រព័ន្ធលូ និងប្រព័ន្ធចម្រុះទឹកកខ្វក់។ កម្មវិធីនេះមានគោលដៅជំរុញការចូលរួមរបស់ប្រជាជនទូទៅឱ្យបានទូលំទូលាយបំផុតក្នុងការប្រើប្រាស់ និងថែរក្សាបណ្តាញលូ និងប្រព័ន្ធចម្រុះទឹកកខ្វក់ដោយយកចិត្តទុកដាក់ ព្រោះនេះជាកត្តាចម្បងសម្រាប់ការគ្រប់គ្រងប្រព័ន្ធចម្រុះទឹកកខ្វក់ និងរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួច ប្រកបដោយនិរន្តភាព និងសម្រាប់អ្នកជំនាន់ក្រោយ។លោកអភិបាលក្រុងបានបញ្ជាក់បន្ថែមទៀតថា ក្រុងព្រះសីហនុ គឺជាក្រុងមួយក្នុងចំណោមក្រុង ស្រុកទាំង៥របស់ខេត្តព្រះសីហនុដែលជាទីក្រុងកំពង់ផែសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍និងត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍឧស្សាហកម្មឆ្នាំ២០១៥-២០២៥និង ជាទីក្រុងតំបន់ឆ្នេរស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា។ ស្របពេលដែលថ្មីៗនេះ ក្រុងព្រះសីហនុបានសម្រេចបានសមិទ្ធផលផ្លូវ៣៧ខ្សែ ការសាងសង់ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មចម្រោះថ្មី ការអប់រំផ្សព្វផ្សាយបញ្រ្ជាបឱ្យមានការយល់ដឹងជាសាធារណៈពីតម្រូវការ គុណប្រយោជន៍ និងភាពចាំបាច់នៃសេវាកម្ម និងដំណើរការ ពិតជាមានសារៈសំខាន់ណាស់៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា