ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលរងខេត្តមណ្ឌលគិរីអញ្ជើញកាត់បើកវិញ្ញាសាប្រឡងបាក់ឌុប នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី
Tue,28 December 2021 (Time 08:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 388នាក់)

ខេត្តមណ្ឌលគិរី ៖ លោក សាយ ម៉េងគីម អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីអនុរក្សជាច្រើនរូប បានអញ្ជើញកាត់បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ហើយក៏ជាថ្ងៃទី១ នៃការប្រឡងបាក់ឌុប គឺដំណើរការយ៉ាងរលូនដោយមានត្រួតពិនិត្យយ៉ាងតឹងរឹងពីមន្ត្រីអនុរក្ស និង ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងការចុះបើកវិញ្ញាសារប្រឡងនោះ លោកអភិបាលរងខេត្តមណ្ឌលគិរី បានលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។ ការប្រឡងឆ្នាំនេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗនោះដែរ គឺក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការរឹតបន្តឹងដល់បេក្ខជន បេក្ខនារី ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា មានគុណភាព មានន័យថា អ្នកចេះ គឺជាប់ ។

តាមការបញ្ជាក់របស់លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជន បេក្ខនារីសរុបចំនួន៤៦២ នាក់ ស្រី២៤៩ នាក់ ក្នុងនោះ មានពីរមណ្ឌលប្រឡង មណ្ឌលថ្នាក់វិទ្យាសាស្រ្តចំនួន៣បន្ទប់ សិស្សសរុបចំនួន៧៤នាក់ ស្រី៣៨នាក់ និងមណ្ឌលវិទ្យាសាស្រ្តសង្គមចំនួន១៦បន្ទប់ សិស្សសរុប៣៨៨នាក់ ស្រី ២១១នាក់ និងមានគ្រូអនុរក្សចំនួន៣៨នាក់ផងដែរ។ លោកប្រធានមន្ទីរ បញ្ជាក់ថា ការប្រឡងនេះមានការរៀបចំតឹងរឹងដូចរៀងរាល់ឆ្នាំដែរ ពោលគឺមានគ្រូអនុរក្សចាំឆែកឆេរលើដងខ្លួនបេក្ខជនប្រឡង ២ដំណាក់កាល គឺមុនចូលបរិវេណមណ្ឌលប្រឡង និងមុនចូលបន្ទប់ប្រឡង ដោយរឹតបន្តឹងមិនឲ្យបេក្ខជនមានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូលក្នុងបន្ទប់ប្រលងបានទេ គឺបេក្ខជនត្រូវ បញ្ចេញសមត្ថភាពរបស់ខ្លួន ដើម្បីទទួលលទ្ធផលល្អក្នុងការប្រលង ។

ក្នុងបរិវេនមណ្ឌលប្រឡង ត្រូវគេឃើញថាក្រុមស.ស.យ.ក បានរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតថ្លៃ ពីបេក្ខជន ដើម្បីការពារសុវត្ថិភាពលើមធ្យោបាយផងដែរ។ ក្នុងបរិវេននោះថែមទៀត ក៏មានវត្តមាននគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ នៅទីនោះថែមទៀតផង។

សូមបញ្ជាប់ផងដែរថា សណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនបានចូលរួមជួយឧបត្ថម្ភបន្ទប់ស្នាក់នៅដល់បេក្ខជន ដើម្បីជួយសម្រួលការលំបាកដល់បេក្ខជន បេក្ខនារីដែលមកពីបណ្ដាលស្រុកនានា និងជាការបង្ហាញពីការចូលរួមការងារសង្គមរបស់អាជីវករម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ក្នុងក្រុងសែនមនោរម្យផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
5776 នាក់
ខែនេះ :
32026 នាក់
3 ខែនេះ :
68921 នាក់
សរុប :
759164 នាក់