ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ នារសៀលថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចូលរួមប្រជុំពិភាក្សា ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២ និងដូសជំរុញជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងតាមវីដេអូ ZOOM ។ឯកឧត្តមគណៈអភិបាលខេត្តមានប្រសាសន៍ថា ស្ថិតក្នុងបរិការនេះ ថ្វីត្បិតតែជំងឺឆ្លងនេះមានការថមថយបន្តិចក្តី តែយើងត្រូវតែប្រុងប្រយ័ត្នជានិច្ចនូវគ្រប់វិធីសាស្រ្តការពារតាមគន្លងរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ «៣ការពារ ៣កុំ»។ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំអស់គ្នាដែលពុំទាន់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នូវដូសទី២ និងដូសជំរុញ សូមអញ្ជើញមកទទួលចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា ដោយឈរលើគោលការណ៍ស្ម័គ្រចិត្តរបស់បងប្អូនក្នុងភូមិសាស្រ្តខេត្តក្រចេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា