ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ មិនអនុញ្ញាតឱ្យអ្នកទោស ប្រើប្រាស់ទូរស័ព្ទឡើយ
Wed,29 December 2021 (Time 07:59 AM)
ដោយ ៖ (ចំនួនអ្នកអាន: 353នាក់)

ខេត្តកណ្តាល ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ មិនត្រូវអនុញ្ញាតឱ្យអ្នកជាប់ទោស ប្រើប្រាស់ទូរស័ព្ទឡើយ ព្រោះអាចកើតមានឡើងបញ្ហាជាយថាហេតុ និងណែនាំបន្ថែមទៀតដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវផ្ដាច់ទំនាក់ទំនងរវាង អ្នកជាប់ពន្ធនាគារ និងអ្នកនៅខាងក្រៅ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

សម្ដេចក្រឡាហោម ក៏បានរំលឹកថា តាមបទពិសោធន៍នាពេលកន្លងមក នៅតាមពន្ធនាគារមួយចំនួនពិបាកគ្រប់គ្រង តាមរយៈ ដូចជា ៖ យកបាយម្ហូប ផ្លែឈើ និងរបស់ផ្សេងៗទៀត ហើយលួចដាក់ទូរស័ព្ទក្នុងរបស់ទាំងនោះ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ព្រោះជួនអី អ្នកនៅក្នុងពន្ធនាគារ បញ្ជាទៅលួច ទៅប្លន់ នៅខាងក្រៅ រួចហើយបញ្ជាទៅរកស៊ីគ្រឿងញៀន នៅខាងក្រៅទៀត បញ្ជាបានទូទាំងប្រទេសតាមទូរស័ព្ទ នៅណាក៏បញ្ជាបានដែរ ឱ្យតែមានសេវាក្នុងគុកខេត្តកណ្ដាល ប៉ុន្ដែបញ្ជាដល់ស្វាយរៀង ព្រៃវែង កំពង់ចាម កោះកុង ជាដើម»។

សម្ដេចក្រឡាហោម បានបន្ថែមទៀតថា អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវត្រួតពិនិត្យឡើងវិញមិនអនុញ្ញាតឱ្យ ប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារឡើយ ប៉ុន្ដែឱ្យពួកគាត់ប្រើបាន តែត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងថតសំឡេង ដើម្បីធានាសុវត្ថិភាពនាពេលក្រោយ។ មិនតែប៉ុណ្ណោះសម្ដេចក្រឡាហោម បានណែនាំមន្រ្តីពន្ធនាគារ ត្រូវរៀបចំយ៉ាងណាធ្វើទៅតាមច្បាប់ ព្រោះមានក្រុមគ្រួសារបស់អ្នកជាប់ពន្ធនាគារ មកសួរសុខទុក្ខ ដូច្នេះ ត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។

លើសពីនេះទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ទៀតថា «ត្រូវត្រួតពិនិត្យ កុំឱ្យប្រើប្រាស់ និងមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទ ឬមិនឱ្យមានសេវាទូរសព្ទ។ ប៉ុន្ដែឱ្យប្រើជាមួយ ឪពុក-ម្ដាយ ដើម្បីសួរទុក្ខយើងជៀសមិនផុត យើងផ្ដាច់ ក៏មិនបានដែរ។ ប៉ុន្ដែយើងគ្រប់គ្រងឱ្យគាត់និយាយអី្វទៅ ហើយថតសំឡេងទុក មិនមែនលុបបំបាត់សេរីភាពនោះទេ ប៉ុន្ដែយើងត្រូវតាមដាន បើខ្លាចបាត់សិទ្ធិ ក៏មិនកើតដែល ព្រោះយើងធ្វើដើម្បីការពារសិទ្ធិ»៕

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សប្រុស​ ស្រីចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សីទូច អភិបាលស្រុកកោះញែក រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាន ដេីម្បីឱ្យមានសោភ័ណ្ឌភាពជុំវិញស្រុកកោះញែក ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
214 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2730 នាក់
ខែនេះ :
18046 នាក់
3 ខែនេះ :
67881 នាក់
សរុប :
862096 នាក់