ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តក្រើនរម្លឹកដល់ប្រជាពលរដ្ឋចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថានឲ្យបានល្អ ដើម្បីឲ្យទីក្រុងមានសោភណ្ឌភាព
Thu,30 December 2021 (Time 08:14 AM)
ដោយ ៖ (ចំនួនអ្នកអាន: 381នាក់)

ខេត្តមណ្ឌលគិរី ៖ លោកស្រី វិន ស៊ីធូន អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងក្នុងពិធីប្រារព្វទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោកជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត រួមទាំងមន្រ្តីរាជការជុំវិញខេត្ត និងក្រុមយុវជនជាច្រើនរូប ដែលប្រព្រឹត្តទៅនៅបរិវេណសួនច្បារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានមានប្រសាសន៍ថា អនាម័យបរិស្ថាន គឺជាកត្តាសំខាន់ណាស់ ដែលត្រូវយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពនៅក្នុងសង្គម ដែលមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងបរិស្ថាន។

លោកស្រីបានដាស់តឿនក្រើនរម្លឹក និងជំរុញដល់បណ្តាមន្ទីរអង្គភាព រួមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថានឲ្យបានជាប់ជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេស សូមឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រង ការទុកដាក់សំរាម និងសំណង់រឹងឲ្យបានត្រឹមត្រូវផងដែរ។ ម្យ៉ាងទៀត ការប្រារព្វពិធីនេះ នឹងក្លាយជាចរន្តចលករ ដែលជំរុញឲ្យមានការផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវ ទុកដាក់សំរាម សំណង់រឹង និងមិនបោះចោលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាពទីក្រុង ដែលពោរពេញទៅដោយសម្រស់ធម្មជាតិមួយ ជាពិសេស គឺសេចក្តីថ្លៃថ្នូររបស់ខ្លួនឯងផ្ទាល់។

ជាមួយគ្នានេះ អភិបាលរងខេត្ត បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប និងសូមឲ្យសកម្មភាពធ្វើអនាម័យស្ថិតនៅជាមួយយើងទាំងអស់គ្នា និងត្រូវចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈ ឲ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមធ្វើការសម្អាតអនាម័យនៅតាមទីលំនៅដ្ឋាន តាមទីសាធារណៈវត្តអារាម មន្ទីរពេទ្យ សាលារៀន រដ្ឋបាលឃុំ សង្កាត់ជាដើម ដោយទុកដាក់សំរាម នៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ និងដាំដើមឈើឲ្យមានភាពបៃតងស្រស់ប្រកបដោយផាសុកភាព ស្របតាមប្រធានបទ ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា ការប្រារព្វទិវាអនាម័យបរិស្ថាននាពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ ការគិតគូរ និងការស្រឡាញ់អនាម័យបរិស្ថាននៅក្នុងមូលដ្ឋាន និងនៅក្នុងខេត្តមណ្ឌលគិរី។ ទន្ទឹមនេះ យើងទាំងអស់គ្នា នឹងក្លាយទៅជាចលករមុនដំបូងគេ ដើម្បីជួយជំរុញឲ្យមានការធ្វើសកម្មភាពមេត្រីភាពបរិស្ថាន ដែលចោលសំរាមពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពបរិស្ថាន ការកាត់បន្ថយ និងការបំពុលដោយប្លាស្ទិកក្នុងកិច្ចគាំពារបរិស្ថាន នៅក្នុងខេត្តមណ្ឌលគិរី ដែលជាខេត្តសម្បូរទៅដោយធនធានធម្មជាតិជីវៈចម្រុះ និងប្រភេទសត្វព្រៃគ្រប់ប្រភេទ។

នាឱកាសនោះ រដ្ឋបាលខេត្តមណ្ឌលគិរី បានផ្តល់ជូនធុងសំរាមចំនួន ៥០ធុង ក្នុងនោះ ធុងសំរាមចំណុះ ១,១០០លីត្រ ចំនួន ២០ធុង និងធុងសំរាម ប្រភេទសំរាមសើម សំរាមស្ងួត និងសំរាមប្លាស្ទិកចំនួន ៣០ធុង ជូនដល់មន្ទីរបរិស្ថាន និងរដ្ឋបាលក្រុង ដើម្បីចាត់ចែងទុកដាក់នៅលើសួរច្បារសែនមនោរម្យ និងនៅតាមផ្ទះអាជីវករ ដើម្បីចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថានទាំងអស់គ្នាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មាននៃកាសែត Le Monde បានស្វែងយល់ពីការពិតនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ នាសប្តាហ៍ក្រោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅភាគីវៀតណាមនិងឡាវ បញ្ជាក់ពីការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ CLV-DTA ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន​ នៅកម្ពុជា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
574 នាក់
ម្សិលមិញ :
1006 នាក់
សប្តាហ៍នេះ :
6475 នាក់
ខែនេះ :
36107 នាក់
3 ខែនេះ :
83824 នាក់
សរុប :
908519 នាក់